សេដ្ឋកិច្ច
ម្ចាស់ចម្ការទុរេនក្នុងស្រុកមើលឃើញប្រសិទ្ធភាពល្អ ជុំវិញចំណាត់ការរឹតត្បិតនាំចូលពីវៀតណាម និងថៃ
បណ្តាម្ចាស់ចំការទុរេនក្នុងស្រុក លើកឡើងថា ការរឹតត្បិតទុរេននាំចូលពីវៀតណាម និងថៃ របស់រាជរដ្ឋាភិបាលកម្ពុជា មានប្រសិទ្ធភាពល្អ ខណៈការដឹកជញ្ជូនចូលមកហាក់មិនមានច្រើនដូចមុន ដែលបានចូលរួមដល់ការលើកកម្ពស់ទីផ្សារក្នុងស្រុក។

លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជានាយកប្រតិបត្តិ សហគមន៍ចម្ការស្តេចទុរេន ប្រាប់កម្ពុជាថ្មីថា ទីផ្សារទុរេនក្នុងស្រុក ហាក់ដូចជាផ្អើលឈូរឆរ ប៉ុន្តែអោយមានអ្នកហូបច្រើន ដូចជាមិនមានច្រើនប៉ុន្មានទេ លោកយល់ឃើញថា ការច្របូកបល់ ពិតដូចមិនពិត អ្នកខ្លះនៅមានការព្រួយបារម្ភ ចំណុចហ្នឹងរដ្ឋាភិបាលគួរធ្វើអ្វីម្យ៉ាង។

ចំណែកឯម្ចាស់ចម្ការទុរេនបែកអន្លូង អ្នកស្រី ហេង សុខខេង ប្រាប់កម្ពុជាថ្មីថា ទីផ្សារទុរេន នៅឆ្នាំនេះ ហាក់មានភាពល្អប្រសើរដូចឆ្នាំមុនដែរ។
អ្នកស្រី ហេង សុខខេងប្រាប់ថា៖ «ការលក់ក្នុងស្រុក តម្លៃប្រហាក់ប្រហែលលក់ឱ្យក្រុមហ៊ុននាំទៅចិនដែរ ដែលអាចលក់បាន ១៦ ០០០ ពាន់រៀល ក្នុងមួយគីឡូក្រាមសម្រាប់បោះម៉ូយរាយក្នុងស្រុក បើម៉ូយកាត់តោនអាចក្រោមហ្នឹង»។
យោងតាមក្រសួងកសិកម្ម គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីអាចប្រមូលផលបាន ៥ ពាន់ហិកតា ដែលផ្ដល់ទិន្នផលប្រមាណ ៨ ម៉ឺន ២ ពាន់តោន៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១៩ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ