Connect with us

ព័ត៌មានជាតិ

ការលក់រថយន្តថ្មី​នៅកម្ពុជាកើនឡើងខ្ពស់នៅត្រីមាសទី១

បានផុស

នៅ

ក្រុមហ៊ុន ​ អ អិម អេ ខេមបូឌា (RMAC) ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាបានលើកឡើងថា ទោះបីជាសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ និងសកលហាក់ពុំទាន់មានកំណើនខ្ពស់ ការលក់រថយន្តថ្មីនៅប្រទេសកម្ពុជាកើនឡើងប្រមាណ៤៨%នៅក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីពេលថ្មីៗនៅក្នុងវិស័យយានយន្ត ទិន្នន័យក្រុមហ៊ុនបង្ហាញថា ទីផ្សារទាំងមូលកំពុងកើនឡើង ៤៨% ក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ បើធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ២០២៤។ ការកើនឡើងនេះតំណាងឱ្យរថយន្តចំនួន ១៩ ពាន់គ្រឿងត្រូវ បានបញ្ជាទិញក្នុងត្រីមាសទីមួយ បើធៀបនឹងចំនួន ១៣ ពាន់គ្រឿងកាលពីឆ្នាំមុន។ ទីផ្សារថយន្តថ្មីប្រភេទធម្មតាបាន កើនឡើងលឿនជាងមុន ៥៧% នៅចំនួន ៩​ ៧០០ គ្រឿង។ ខ្ញុំមានមោទនភាពក្នុងការបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ រថយន្តម៉ាក Ford បានរក្សាបានតំណែងរលេខមួយនៅក្នុងទីផ្សាររថយន្តថ្មីប្រភេទធម្មតា។

លោក​ Kevin Whitcraft ប្រធានក្រុមប្រឹក្សាភិបាលនៃ RMAC បានគូសបញ្ជាក់នៅក្នុងរបាយការណ៍នោះថា៖ការព្យាករណ៍ភាគច្រើនរំពឹងថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់កម្ពុជានឹងកើនឡើងចម្លោះពី ៥,២% ទៅ ៦,៣% ក្នុងឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ការតម្លើងពន្ធគយខ្ពស់របស់សហរដ្ឋអាមេរិកថ្មីៗនោះ លើការនាំចេញរបស់កម្ពុជា បន្តហានិភ័យគួរឱ្យកត់សម្គាល់ ដោយការព្យាករណ៍ខ្លះបានបង្ហាញថា កំណើនអាចទាបជាង ៥% ប្រសិនបើភាពតានតឹងពាណិជ្ជកម្មកើនឡើង។

ក្នុងត្រីមាសទីមួយ ឆ្នាំ២០២៥ RMAC មានចំណូលកើនឡើង ​២៦% បើធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ២០២៤។ ក្រុមហ៊ុនបានកំណត់ត្រាការលក់ខ្ពស់បំផុតនៅក្នុងខែមីនា ឆ្នាំ២០២៥។ តារាងតុល្យការបង្ហាញពីជំហរតុល្យភាពសាច់ប្រាក់រឹងមាំ ដែលតំណាងឱ្យការកើនឡើងសាច់ប្រាក់ចំនួន ៤៨% បើធៀបនឹងត្រីមាសទីមួយ ឆ្នាំ២០២៤។

ក្រុមការងារ AMAC របស់យើងបានបន្តវិធីសាស្ត្រសកម្មរបស់ពួកគេក្នុងការកសាងមូលដ្ឋានអតិតិជនដ៏រឹងមាំ និង ស្មោះត្រង់។ ខ្ញុំមានពេទនភាពយ៉ាងខ្លាំងដែលបានចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ “ផលិតនៅកម្ពុជា” ដែលអបអរការផលិតក្នុងស្រុកនូវសង្វាក់ផលិតកម្មន្ត Ford Ranger, Everest និង Territory។ ត្រីមាសនេះក៏មានការដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្តម៉ាក Peugeot (Stellantis Group) ផងដែរ។ សមិទ្ធិផលទាំងនេះបង្ហាញពីការប្តេជ្ញាកិត្តរយៈពេលវែង ដែល RMA Group បានសន្យាចំពោះព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន​ដំឡើង​រថយន្ត​ Ford នៅកម្ពុជា បានបង្កើតរោងចក្រដំឡើងគ្រឿងបង្គុំថ្មីបន្ថែម​មួយ​ទៀត (Sub-Assembly Plant) ដែលអាចផ្ដល់ឱកាសការ​ងារ​បាន​ជា​ច្រើន​កន្លែង ខណៈ ក្រុមហ៊ុន​បានពង្រីកការវិ​និយោ​គនូវទំហំទឹកប្រាក់​​ពី ២១​លានដុល្លារអាមេរិក ទៅ ២៦,៨លាន​ដុល្លារ និង​បាន​ពង្រីកផ្ទៃដីសាងសង់រោងចក្រពី ៥ហិកតា ដល់ ១២ហិកតា។ រោងចក្រដំឡើងគ្រឿងបង្គុំថ្មីនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

​ក្រុមហ៊ុន RMA Cambodia (RMAC) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅលើផ្សារហ៊ុន​ និងជា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន RMA Automotive Cambodia ដែលមានរោងចក្រនៅខេត្តពោធិ៍សាត់ បានតម្លើងរថយន្តម៉ូដែល Ford (Ford Wildtrak និង Everest) ជាង២ពាន់​គ្រឿង​កាល​ពីឆ្នាំមុនដាក់លក់លើទីផ្សារក្នុងស្រុក។

​RMAC ដែលជាក្រុមហ៊ុនចែកចាយរថយន្ត Ford បានបើកដំណើការរោងចក្រដម្លើងរថយន្ត Ford ទី១ជាមួយទុនវិនិយោគប្រមាណ២១លានដុល្លារកាលពីខែមិថុនាឆ្នាំ២០២២។  ​រោងចក្រសាងសង់លើផ្ទៃដីជាង ៥ ហិកតា ស្ថិតនៅស្រុកក្រគរនៃខេត្តពោធិ៍សាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ វិនាទី មុន

ការលក់រថយន្តថ្មី​នៅកម្ពុជាកើនឡើងខ្ពស់នៅត្រីមាសទី១

ព័ត៌មានជាតិ៤២ នាទីutes មុន

គ្រួសារមួយនៅសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ មានជីវភាពល្អប្រសើរពីការដាំដំណាំសាវម៉ៅ ទុរេន និងផ្លែបំពេញរាជ្យ

ព័ត៌មានជាតិ៦០ នាទីutes មុន

មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ចាត់វិធានការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្ការជំងឺគ្រុនឈាម នារដូវវស្សា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាជីវករវៀតណាមនៅក្រុងធំៗបិទតូបខ្លួន នៅពេលអាជ្ញាធរបង្រ្កាបទំនិញក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែល​យក​បានសាកសព​ចំណាប់ខ្មាំង​ពីរ​នាក់​មក​វិញ ​ចំពេល​ជម្លោះ​ហ្គាហ្សា​កំពុង​បន្ត

Sokha Hotels

ព័ត៌មានពេញនិយម