ព័ត៌មានជាតិ
មូលនិធិគន្ធបុប្ផា នឹងរៀបចំកម្មវិធីរត់ដើម្បីភាពញញឹមរបស់កុមារកម្ពុជា នៅខេត្តកំពត នាថ្ងៃទី២៩ ខាងមុខ
មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំកម្មវិធី រត់ដើម្បីភាពញញឹមរបស់កុមារកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងក្រុងកំពត ខេត្តកំពត។ កម្មវិធីនេះរៀបចំឡើងដោយមានកិច្ចសហការពីរដ្ឋបាលខេត្តកំពត និងក្រុមហ៊ុនដៃគូសហការរៀបចំនានា ដែលជាផ្នែកមួយនៃយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។

បើតាមប្រភពពីមូលនិធិគន្ធបុប្ផាកម្ពុជា រាល់ថវិកាដែលបានមកពីការលក់សំបុត្រ ចូលរួមរត់កម្សាន្តនេះ ជាថវិកាបរិច្ចាគ មួយរយភាគរយ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាបន្តសង្រ្គោះជីវិតស្រ្តីមានផ្ទៃពោះ ទារក និងកុមាររាប់សែននាក់ ដោយមិនគិតថ្លៃ។
ការរត់សប្បុរសធម៌នេះ ត្រូវបានកំណត់ឱ្យសាធារណជន ចុះឈ្មោះ ១ពាន់នាក់ ដោយមានការសហការរៀបចំពី ក្រុមរត់ SUSU & KK Running Club។ ទីតាំងរត់ នឹងធ្វើនៅរូបសំណាក់សេះសមុទ្រ ខេត្តកំពត ចាប់ពីម៉ោង ៦ព្រឹកតទៅ។ ការរត់នេះ មានរយៈចម្ងាយ ៣គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ។ សាធារណជន អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ចុះឈ្មោះ https://forms.gle/3zLQYpvMXfZEjjLSA ។

ចំពោះពានរង្វាន់ គឺមានចំនួន ៣០ពានរង្វាន់ សម្រាប់បុរស និងស្រ្តី ដែលរត់បានលេខ១ ដល់លេខ៥។ បេក្ខភាពដែលបានចុះឈ្មោះរត់ នឹងទទួលបាន អាវរបស់កម្មវិធី ផ្លាកលេខ មេដាយបញ្ចប់ទី កាបូបស្ពាយ និងអាហារសម្រន់ និងភេសជ្ជៈក្រោយការរត់ដោយឥតគិតថ្លៃ។
សូមបញ្ជាក់ដែរថា មូលនិធិគន្ធបុប្ផា បានចាប់ផ្ដើមធ្វើយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេល១ខែ គឺចាប់ថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីកៀរគរថវិកាបរិច្ចាគ ពីសប្បុរសជន ដើម្បីរួមគ្នា ក្នុងស្មារតី ខ្មែរជួយខ្មែរ ក្នុងការក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


