Connect with us

ព័ត៌មានអន្ដរជាតិ

ជម្លោះ​នៅ​មីយ៉ាន់ម៉ា​ បន្តជំរុញឲ្យ​ប្រជាជនរត់​ភៀស​ខ្លួន​​​ ដើម្បី​​សុវត្ថិភាព​

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅ​ថ្ងៃទី១៥ខែមិថុនានេះ កាលពីចុងសប្តាហ៍មុន ជនស៊ីវិលជាង ៦០០នាក់ត្រូវបានជម្លៀសចេញពីភូមិ Saung Nang Khae ក្នុង រដ្ឋ Shan របស់ប្រទេសមីយ៉ាន់ម៉ា ខណៈដែលការប៉ះទង្គិច​ដោយ​​អាវុធ​​កាន់តែខ្លាំងឡើងរវាងយោធា​​​​​របស់​របប​សឹក​ និងកងកម្លាំងប្រឆាំងរដ្ឋប្រហារ។

ប្រជាជនមីយ៉ាន់ម៉ារត់ភៀសខ្លួន (រូបភាព៖ Karen Women’s Organization)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នករៀបចំក្នុងតំបន់ រួមទាំងក្រុមយុវជនមកពីគណបក្ស Kayan New Land បាននិយាយថា ពួកគេបានជួយជម្លៀសមនុស្សជាង ៦០០ នាក់។ ដោយមានជំនួយពីក្រុមផ្សេងទៀត ចំនួនអ្នកភូមិសរុបបានផ្លាស់ទៅ​កាន់​ទីកន្លែង​​សុវត្ថិភាពនៅ BC Kone ដែលមានចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីភូមិ Saung Nang Khae អាចមានច្រើនជាង ១៥០០នាក់ ។

ការវាយប្រហារតាមអាកាសរបស់របបយោធា (រូបភាព៖ AP)

ប្រទេស​​មីយ៉ាន់ម៉ា បានជាប់គាំង​ក្នុង​​សង្រ្គាមស៊ីវិល ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ របស់យោធា ដោយមនុស្សជាង ៣,៥ លាននាក់ត្រូវភៀសខ្លួន។ យោធា​ដែល​រង​ការ​បាត់បង់​ទឹកដី​​​ជាបន្តបន្ទាប់​បាន​ងាក​ទៅ​រកការទប់ទល់ដោយហិង្សាតាម​រយៈការវាយប្រហារ​តាមផ្លូបគោក​ និងតាមអាកាស និង​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​គាំទ្រ​ពី​ចិន និង​រុស្ស៊ី។

ប្រជាជនជាច្រើនបានរត់គេចខ្លួនដ៏ឈឺចាប់ជាមួយនឹងអនាគតមិនច្បាស់លាស់ ខណៈដែលសង្រ្គាមឈានចូលដល់ឆ្នាំទីបួន ជនស៊ីវិលនៅតែជាជនរងគ្រោះចម្បងនៃអំពើហិង្សាដែលកំពុងបន្ត។ ទោះបីជាមានការសន្យាថា នឹងមាន​បទ​ឈប់​បាញ់​បន្ទាប់ពីការរញ្ជួយដីដ៏វិនាសកម្ម​​មួយ​កាលពីខែមីនាក៏ដោយ ការប្រយុទ្ធគ្នាបានកើនឡើង ដោយមានកាំភ្លើងធំ និងការវាយប្រហារតាមអាកាសសំដៅលើតំបន់ជនស៊ីវិល៕

(រូបភាព៖ Facebook)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម