កីឡា
លោក មាស សារិន បន្តជាប់ជាប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាអាណត្តិថ្មី
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិចាស់ ទី៤ ឆ្នាំ២០២០-២០២៤ និងបន្តអាណត្តិថ្មី ទី៥ ឆ្នាំ២០២៤-២០២៨ ដោយលោក មាស សារិន បន្តជាប់ឆ្នោតជាប្រធានដើម្បីដឹកនាំកីឡាមួយនេះឆ្ពោះទៅរកការអភិវឌ្ឍន៍។

លោក មាស សារិន
ថ្លែងក្នុងមហាសន្និបាតលោក មាស សារិន បានប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ដែលសហព័ន្ធចង់បានជាពិសេសទិសដៅការប្រកួតកីឡាទាញព្រ័ត្រជើងឯកអាស៊ីអាគ្នេយ៍តាមគម្រោងដែលនឹងចង់រៀបចំឲ្យបានបំផុត។
ព្រឹទ្ធាចារ្យកីឡារូននេះបន្ថែមទៀតថា ប្តេជ្ញាជំរុញឱ្យប្រភេទកីឡាទាញព្រ័ត្រឱ្យកាន់តែមានប្រជាប្រិយភាព ក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាកាន់តែច្រើន តាមរយៈការរៀបចំការប្រកួតកីឡាទាញព្រ័ត្រ ជើងឯកសមាគម នៅអង្គរវត្ត ចាប់ពីឆ្នាំ២០២៦តទៅ។

ទិដ្ឋភាពមហាសន្និបាត
ជាមួយគ្នានេះដែរលោកសង្ឃឹមថាសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មីទាំងអស់ដែលជាប់ឆ្នោតនេះនឹងបន្តរួមគ្នាជួយជំរុញអភិវឌ្ឍន៍បន្ថែមទៀតឲ្យកាន់តែមានសកម្មភាព ពិសេសការរៀបចំព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើនផ្សព្វផ្សាយទៅកាន់មហាជនរឹតតែមានភាពផុលផុស។

ទិដ្ឋភាពមហាសន្និបាត
បញ្ជាក់ដែរថា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានបោះឆ្នោតជាកញ្ចប់ជ្រើសរើសប្រធានសហព័ន្ធ ថ្នាក់ដឹកនាំអាណត្តិទី៥ ឆ្នាំ២០២៤-២០២៨ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោក មាស សារិន ប្រធានសហព័ន្ធ លោក សាម៉ន បណ្ឌិត្យ អនុប្រធានទី១ និងអនុប្រធាន១៦រូប។ ចំពោះអគ្គលេខាធិការ គឺលោក ចាប រតនា៕

ទិដ្ឋភាពមហាសន្និបាត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


