កីឡា
ខេត្តបាត់ដំបងឈរលេខ១ក្នុងការប្រកួតទាញព្រ័ត្រជើងឯកថ្នាក់ជាតិ
ខេត្តបាត់ដំបងដណ្តើមបានមេដាយមាសច្រើនជាងគេក្នុងការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី ៧ ប្រចាំឆ្នាំ ២០២៣ ចាប់ពីថ្ងៃទី១២ ដល់ទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

សម្រាប់សមាគមកីឡាទាញព្រ័ត្រខេត្តបាត់ដំបងដណ្ដើមបានមេដាយមាស២ និងមេដាយបា្រក់១ ក្នុងការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី ៧ ។ ក្នុងនោះមេដាយមាស ២ លើវិញ្ញាសា ៨នាក់ទល់៨នាក់ ផ្នែកនារី (៥០០គីឡូក្រាម) និងវិញ្ញាសា ៨នាក់ទល់៨នាក់ផ្នែកបុរស (៦០០គីឡូក្រាម) និងមេដាយបា្រក់ ១លើវិញ្ញាសា ៤នាក់ទល់៤នាក់ ផ្នែកនារី (២៥០គីឡូក្រាម)។
ការប្រកួតកីឡាទាញព្រ័ត្រជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣នេះ មាន៤វិញ្ញាសា រួមមាន៖ វិញ្ញាសា ៨នាក់ ទល់ ៨នាក់ ផ្នែកបុរស ទម្ងន់ ៦០០គីឡូក្រោម, វិញ្ញាសា ៨នាក់ ទល់៨នាក់ ផ្នែកនារី ទម្ងន់ ៥០០គីឡូក្រោម, វិញ្ញាសា៤នាក់ ទល់ ៤នាក់ ផ្នែកបុរស ទម្ងន់ ៣០០គីឡូក្រោម និង វិញ្ញាសា ៤នាក់ ទល់ ៤នាក់ ផ្នែកនារី ទម្ងន់ ២៥០គីឡូក្រោម។

ការប្រកួតឆ្នាំនេះ មានសមាគម និងក្លិបចូលរួមចំនួន ១២ រួមមានសមាគមកីឡាទាញព្រ័ត្រ ខេត្តកណ្តាល សមាគមកីឡាទាញព្រ័ត្រ ខេត្តកំពត សមាគមកីឡាទាញព្រ័ត្រ ក្រសួងមហាផ្ទៃ សមាគមកីឡាទាញព្រ័ត្រ ខេត្តបាត់ដំបង សមាគមកីឡាទាញព្រ័ត្រ ខេត្តកំពង់ចាម សមាគមកីឡាទាញព្រ័ត្រ ខេត្តស្វាយរៀង សមាគមកីឡាទាញព្រ័ត្រ រាជធានីភ្នំពេញ សមាគមកីឡាទាញព្រ័ត្រ ខេត្តកំពង់ឆ្នាំង សមាគមកីឡាទាញព្រ័ត្រ ខេត្តក្រចេះ សមាគមកីឡាទាញព្រ័ត្រ ខេត្តត្បួងឃ្មុំ សមាគមកីឡាទាញព្រ័ត្រមជ្ឈមណ្ឌល ខ.ភ.ម និង សមាគមកីឡាទាញព្រ័ត្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក។


អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


