Connect with us

កីឡា

កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាទាញព័្រត្រជើងឯកអាស៊ីអាគ្នេយ៍ លើទឹកដីអង្គរ

បានផុស

នៅ

សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តការណ៍ប្រកួតកីឡាទាញព្រ័ត្រ អាស៊ីអាគ្នេយ៍ ដោយជ្រើសរើសទឹកដីអង្គរ ខេត្តសៀមរាប ដើម្បីធ្វើជាម្ចាស់ផ្ទះ នាដើមឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមប្រសាសន៍ឯកឧត្តម មាស សារិន ដែលជាប្រធានសហព័ន្ធផ្ទាល់។

ថ្លែងបញ្ជាក់ក្នុងពិធីបិទការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ វិញ្ញាសាឆ្នេរខ្សាច់ លើកទី១ នាខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាគ្រោងរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាទាញព័ត្រជើងឯកអាស៊ីអាគ្នេយ៍ នេះជាលើកដំបូង នាដើមឆ្នាំ២០២៣ នៅទីលានជល់ដំរី ទឹកដីអង្គរខេត្តសៀមរាប ពោលគឺមុនព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ មកដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណោះវិញ្ញាសាដែលកម្ពុជា គ្រោងដាក់អោយប្រកួតប្រជែងនោះ គឺវិញ្ញាសាជាក្រុម ៨នាក់ទល់៨នាក់ បុរស/នារី, ៨នាក់ទល់៨នាក់ចម្រុះ, ៤នាក់ទល់៤នាក់ បុរស/នារី, ២នាក់ទល់២នាក់ បុរស/នារី និងបន្ថែមវិញ្ញាសាឯកត្តជន បុរស/នារី។ 

ឯកឧត្តមប្រធានសហព័ន្ធបន្តទៀតថា ចំពោះវិញ្ញាសាឯកត្តជន គឺត្រូវយកទម្ងន់សរុប ៦០០ ឬ ៦២០គីឡូក្រាម​ វិញ្ញាសា ៨នាក់ទល់៨នាក់ បុរស/នារី ចែកនឹង៨ ដោយជ្រើសរើសយកទម្ងន់គោលណាមួយ ដើម្បីដាក់អោយប្រកួតប្រជែង។ បន្ទាប់មកទើបយកទម្ងន់ដែលធ្ងន់ជាងគេ និងសា្រលជាងគេ ក្នុងចំណោម៨នាក់ ទាំងបុរស/នារី ២វិញ្ញាសាទៀត។

ឯកឧត្តមស្នើអោយបណ្តារាជធានីខេត្ត ចាប់ផ្តើមស្វែងរកកីឡាករ កីឡាការិនី បង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាពអោយបានល្អប្រសើរ លើគ្រប់វិញ្ញាសាទាំងអស់ ទាំងក្នុងសាល និងក្រៅសាល ជាពិសេសវិញ្ញាសាឆ្នេរខ្សាច់ ដើម្បីធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាទាញព្រ័ត្រអាស៊ីអាគ្នេយ៍ នៅសៀមរាប ក្នុងន័យអភិវឌ្ឍកីឡាទាញព័ត្រ និងអភិរក្សល្បែងទាញព័ត្រជាសម្បត្តិដ៏ផូរផង់របស់ខ្មែរ និងជាសម្បត្តិបេតិកភណ្ឌអរូបីរបស់មនុសុ្សជាតិ នៃអង្គការយូណេស្កូ ក្នុងដំណើរដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

នៅអាស៊ីអាគ្នេយ៍ ប្រទេសជាសមាជិកដែលមានកីឡាទាញព្រ័ត្រ រួមមាន ព្រុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា​ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ខណៈឥណ្ឌូនេស៊ី និងទីម័រខាងកើត ពុំមានសហព័ន្ធកីឡាទាញព្រ័ត្រប្រចាំប្រទេសរបស់ខ្លួនឡើយ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម