ព័ត៌មានជាតិ
សម្តេចតេជោ ៖ថៃអាចនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខ ព្រោះតែជម្លោះដណ្តើមអំណាចគ្នា
សម្តេចតេជោ ហ៊ុន សែន មើលឃើញថា ថៃអាចនឹងមាននាយករដ្ឋមន្ត្រីថ្មី មកជំនួសតំណែងនាយករដ្ឋមន្ត្រី ផែ ថងថានស៊ីណាវ៉ាត្រ នៅក្នុងរយៈពេល៣ខែខាងមុខ ព្រោះតែប្រទេសជាប់របងកម្ពុជាមួយនេះ កំពុងតែមានជម្លោះផ្ទៃក្នុងប្រជែងយកអំណាចពីគ្នា។ សម្ដេចក៏បានដឹងច្បាស់ថា នាយករដ្ឋមន្ត្រីថៃថ្មីជានរណារួចទៅហើយ ប៉ុន្តែសម្ដេចមិនទម្លាយ ដោយទុកឱ្យឆ្ងល់។ សម្ដេចតេជោ ហ៊ុន សែន បង្ហាញការមើលឃើញផ្ទាល់ខ្លួនដូច្នេះនៅក្នុងខំមិនក្រោមការបង្ហោះលើទំព័រហ្វេសប៊ុកអំពីកូនប្រុសទាំង៣របស់សម្តេច រួមមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត និងឯកឧត្ដម ហ៊ុន ម៉ានី ដែលបាននិងកំពុងរួមគ្នាជាធ្លុងមួយប្រឆាំងការឈ្លានពានរបស់ថៃ។

សម្ដេចតេជោ ហ៊ុន សែន សរសេរនៅក្នុងខំមិន នារសៀលថ្ងៃអង្គា ទី២៤ ខែមិថុនា ដូច្នេះ៖«តាមការស្មានរបស់ខ្ញុំថៃនឹងមាន នាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខហើយ ខ្ញុំក៏អាចដឹងមុនថាជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រីតែខ្ញុំមិននិយាយទេទុកឲ្យឆ្ងល់។ សូមពួកអ្នកប្រមូលកម្លាំងដោះស្រាយជម្លោះផ្ទៃក្នុងជាជាងមករំខានខ្ញុំ។ »។

សម្ដេចតេជោ ហ៊ុន សែន បានហៅពលរដ្ឋថៃ ដែលចូលបញ្ចេញមតិអសុរសក្នុងទំព័រហ្វេសប៊ុកថាជាចោរឈ្លានពាន។ សម្ដេច ហ៊ុន សែន ក៏បានប្រាប់ថាមូលហេតុដែលសម្ដេចបង្ហោះរូបកូនប្រុសទាំង៣ ដែលបានរួមគ្នាការពារព្រំដែនហើយទទួលបានការគាំទ្រខ្លាំងលើសលប់ពីពលរដ្ឋខ្មែរ ខុសពីថៃដែលកំពុងប្រជែងអំណាចគ្នា គឺព្រោះតែសម្ដេចចង់ដឹងថាពួកចោរឈ្លានពាន ចូលមករំខានទំព័រហ្វេសប៊ុករបស់សម្តេចតាមរបៀបណាខ្លះ។

សម្តេចតេជោ វាយតម្លៃបានថា ក្រុមមនុស្សដែលចូលមកបញ្ចេញមតិអសុរសរំខានទំព័រហ្វេសប៊ុករបស់សម្ដេច គឺមានការចាត់តាំងយ៉ាងច្បាស់លាស់ពីសំណាក់មេដឹកនាំរបស់ពួកគេ ដែលមានមូលដ្ឋាននៅទីក្រុងបាងកក និងចាត់ទុកទង្វើនេះថា ថៃឈ្លានពានទឹកដីខ្មែរផង និងរំខានទំព័រហ្វេសប៊ុកសម្ដេច ក្នុងគោលបំណងទុច្ចរិតបង្វែរជម្លោះក្នុងផ្ទះខ្លួនឯង មកឈ្លោះជាមួយកម្ពុជាទៅវិញ។

សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ដូច្នេះ៖«ការបង្ករហេតុមិនមែនគ្រាន់តែធ្វើការ ឈ្លានពានទឹកដីទេសូម្បីតែFacebook ក៏វាមករំខានដែរ។ រឿងនេះយើងអាចវាយតម្លៃបានគឺ ពួកគេកំពុងផ្ទេរពីជម្លោះផ្ទៃក្នុងមក ជាជម្លោះជាមួយកម្ពុជាទៅវិញ។ តែទោះពួកអ្នកប្រឹងដល់កម្រិតណា ក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ។ »។

ជុំវិញស្ថានភាពនៅក្នុងប្រទេសថៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា បង្ហាញការមើលឃើញថា ប្រទេសមួយនេះ កំពុងជួបប្រទះវិបត្តិនយោបាយផ្ទៃក្នុង ហែកហួរ ដណ្ដើមអំណាច និងថាប្រទេសនេះ បំផុសចលនាជាតិនិយមជ្រុល ដើម្បីកេងចំណេញនយោបាយផ្ទៃក្នុងប្រទេសខ្លួន ប៉ុន្តែបានរាលដាលដល់កម្ពុជា ហើយហ៊ានទាំងប្រើប្រាស់រឿងសេដ្ឋកិច្ចធ្វើជាអាវុធលាបពណ៌ទម្លាក់កំហុសដាក់កម្ពុជា និងប្រើប្រាស់កងទ័ពគំរាមកំហែងកម្ពុជា។

ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន ម៉ាណែត ព្រមានទៅថៃថា ទោះបីជានយោបាយផ្ទៃក្នុងថៃធ្លាក់ដុនដាប បែកបាក់សាមគ្គីគ្នា ដណ្ដើមអំណាចគ្នា ឈានដល់ធ្វើរដ្ឋប្រហារយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនលូកដៃឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃឡើយ ប៉ុន្តែសម្ដេចហាមដាច់ខាត កុំថៃរាលដាល់មកកម្ពុជា។

សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានព្រមានទៅថៃទៀតថា កម្ពុជា បានត្រៀមសព្វាវុធរួចរាល់ ដើម្បីបាញ់កម្ទេចរថក្រោះ និងយន្តហោះចម្បាំងថៃ បើកងទ័ពប្រទេសនេះឈ្លានពានកម្ពុជាម្ដងទៀត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


