Connect with us

ព័ត៌មានជាតិ

អតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម ត្រូវតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

បានផុស

នៅ

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងលោក អ៊ឹម ឈុនលឹម ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី ក្រោយចប់អាណត្តិជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតែងតាំងអតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ជាឧត្តមប្រឹក្សាផ្ទាល់ពេលនេះ ដោយសារលោក អ៊ឹម ឈុនលឹម បានចូលរួមជួយដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់ជាឧត្តមប្រយោជន៍ដល់ សង្គមជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ការពារជាតិមានសន្តិសុខសង្គមល្អប្រសើរ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

យោងព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ព្រះមហាក្សត្រនៃកម្ពុជា មានព្រះរាជបន្ទូលបន្ថែមថា លោក អ៊ឹម ឈុនលឹម ក៏មានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារ និងគោរពព្រះពុទ្ធសាសនា ចូលរួមការពារនិរន្តរភាពរាជានិយមនៅកម្ពុជា។

លោក អ៊ឹម ឈុនលឹម បានកាន់តំណែងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ៣អាណត្តិ រយៈពេល៩ឆ្នាំ ពីខែមិថុនា ឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០២៥ ហើយតំណែងនេះ ត្រូវបានជំនួសដោយលោក ហ៊ី សោភា សម្រាប់អាណត្តិ៣ឆ្នាំ (២០២៥ ដល់២០២៨)។ លោក អ៊ឹម ឈុនលឹម ក៏ជាអតីតរដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ វិនាទី មុន

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ គ្រោងហោះទៅអាមេរិកសប្ដាហ៍ក្រោយ ដើម្បីចរចាពន្ធ

ព័ត៌មានជាតិ១ នាទីute មុន

អតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម ត្រូវតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

កីឡា៨ នាទីutes មុន

ក្លិប Win Streak បង្ហោះសារចាត់ទុក វឿន វាសនា ជាកីឡាករសំខាន់ រហូតបន្តកុងត្រា​ថ្មី

សេដ្ឋកិច្ច៩ នាទីutes មុន

តម្លៃហាងឆេងមាសបន្តដាំក្បាលចុះក្រោម ៤ ពាន់ដុល្លារ ក្នុងមួយតម្លឹង

ព័ត៌មានជាតិ២០ នាទីutes មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូធំៗ របស់រដ្ឋបាលរាជធានី អាចជួយរំដោះទឹកភ្លៀង ទាន់ពេលវេលា មិនឲ្យជន់លិចនៅតំបន់បឹងទំពុន

Sokha Hotels

ព័ត៌មានពេញនិយម