Connect with us

ព័ត៌មានជាតិ

តំណាង UNDP៖ គ្មានការអភិវឌ្ឍណាអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ

បានផុស

នៅ

តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) លោកស្រី Alissar Chaker គូសបញ្ជាក់ថា គ្មានការអភិវឌ្ឍណាអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ។ ការបញ្ជាក់បែបនេះរបស់តំណាង UNDP គឺបានធ្វើឡើងក្នុងជំនួបជម្រាបលាសម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី១ ខែកក្កដា ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Alissar Chaker បានជម្រាបសម្ដេចធិបតីពីសមិទ្ធផលនៃភាពជាដៃគូដ៏ល្អរវាង UNDP និងរាជរដ្ឋាភិបាលកម្ពុជា ដោយបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាពេលកន្លងមក ព្រមទាំងអរគុណរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយ UNDP ជាពិសេសក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលគ្រោងនឹងចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) ក្នុងឆ្នាំ២០២៩ ដែលនេះគឺជាជោគជ័យមួយបន្ថែមទៀតរបស់កម្ពុជា ហើយលោកស្រី សង្ឃឹមថា UNDP នឹងបន្តចូលរួមចំណែក និងគាំទ្រដល់កម្ពុជានៅក្នុងការរៀបចំការចាកចេញនេះ។

លោកស្រី ក៏បានកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជាលើសកម្មភាពបោសសម្អាតមីន ដោយលោកស្រី គូសបញ្ជាក់ថា ជាមួយនឹងការគាំទ្រពីអង្គការសហប្រជាជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់ចែងលើសកម្មភាពបោសសម្អាតមីនដោយប្រសិទ្ធភាព ប្រកបដោយភាពម្ចាស់ការ និងស្វ័យប្រវត្តិ។ លោកស្រី Alissar Chaker បានបន្ថែមថា កម្ពុជាជាប្រទេសមានសក្តានុពលជាច្រើន និងជាប្រទេសដែលបានចាប់ផ្ដើមកសាងប្រទេសឡើងវិញពីចំណុចសូន្យ ក្រោយពីសង្គ្រាម ឱ្យមានការអភិវឌ្ឍលេីគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។ ក្នុងន័យនេះលោកស្រី បានសង្កត់ធ្ងន់ថា «សន្តិភាពបាននាំមកនូវការអភិវឌ្ឍ ហើយគ្មានការអភិវឌ្ឍណាដែលអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ»។

លោកស្រី Alissar Chaker ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យរបស់សម្ដេចធិបតីកម្ពុជានឹងកាន់តែមានការអភិវឌ្ឍរីកចម្រើន និងរឹងមាំបន្ថែមទៀត។ លោកស្រី Alissar Chaker ក៏បានជម្រាបសម្តេច ធិបតីអំពីការបន្តកិច្ចសហប្រតិបត្តិការរបស់ UNDP ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា និងសង្ឃឹមថា រាជរដ្ឋាភិបាល កម្ពុជា នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយ UNDP ក្នុងភាពជាដៃគូប្រកបដោយទំនុកចិត្ត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ UNDP តាមរយៈកម្មវិធីនានា ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនកម្ពុជា។ សម្តេចធិបតី បញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺផ្ដោតទៅលើប្រជាជន ជាចម្បង តាមរយៈការពង្រឹងវិស័យអប់រំ សុខាភិបាល ការបង្កើតការងារដល់ប្រជាជនកម្ពុជា សំដៅដល់ការលេីកកម្ពស់មូលធនមនុស្សកម្ពុជា ព្រមទាំងការដាក់ឱ្យអនុវត្តនូវប្រព័ន្ធគាំពារសង្គម និងការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន១.៥លាននាក់ ឱ្យមានចំណេះដឹង និងជំនាញច្បាស់លាស់ដែលនឹងរួមចំណែកដល់ការត្រៀមខ្លួន របស់កម្ពុជាក្នុងការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ នាទីutes មុន

សមត្ថកិច្ចបន្តបង្ក្រាបទីតាំងបង្កប់Online Scams នៅភ្នំពេញ​បានមួយ​ទីតាំង​បន្ថែម​ទៀត

ព័ត៌មានជាតិ៣២ នាទីutes មុន

កម្ពុជា-ស្វីស បន្តកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥ លាននាក់

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ក្រោមពន្លឺសន្តិភាពបានជំរុញឲ្យវិស័យពុទ្ធអាណាចក្រ រីកចម្រើនយ៉ាងឆាប់រហ័ស

ព័ត៌មានជាតិ២ ម៉ោង មុន

ស្រុករហែកមាស ផ្សព្វផ្សាយឱកាសការងារ និងការសិក្សាជំនាញខ្លី នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ីកំណត់គោលដៅអាស៊ីអាគ្នេយ៍ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ

Sokha Hotels

ព័ត៌មានពេញនិយម