ព័ត៌មានជាតិ
ក្រសួងអប់រំ បន្តគាំទ្រក្នុងកិច្ចសហប្រតិបត្តការជាមួយអង្គការស៊ីប៉ា ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងត្រៀមខ្លួនជានិច្ចក្នុងការបន្តគាំទ្រ និងសហការជាមួយអង្គការស៊ីប៉ា លើគម្រោងអប់រំផ្សេងៗ ជាពិសេស គម្រោងដែលផ្តោតលើការលើកកម្ពស់វប្បធម៌នៃការអាន និងការអភិវឌ្ឍធនធានមនុស្ស។

ការលើកឡើងនេះ ធ្វើនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយអង្គការស៊ីប៉ា ដឹកនាំដោយ លោកស្រី Christelle BITOUZET អគ្គលេខាធិការក្រុមប្រឹក្សាភិបាលរបស់អង្គការសុីប៉ា។
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ បានអរគុណចំពោះអង្គការស៊ីប៉ា ក្នុងការខិតខំប្រឹងប្រែង និងការចូលរួមចំណែកដ៏មានតម្លៃក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាតាមរយៈគម្រោងជាច្រើន ក្នុងគោលដៅឱ្យកុមារ និង យុវជន ទាំងអស់ទទួលបានការអប់រំ ដែលមានគុណភាព ដើម្បី លុបបំបាត់អនក្ខរភាព និង បណ្ដុះទម្លាប់អានសៀវភៅដល់ពួកគេ។ លោកក៏បានជំរុញ ឱ្យមាតាបិតា អាណាព្យាបាល ឱ្យកូនៗចាប់ផ្តើមអាន គឺជាកិច្ចការចាំបាច់មួយដើម្បីបណ្តុះទម្លាប់ល្អនេះតាំងពីក្មេងទៅផងដែរ។

ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការក្រុមប្រឹក្សាភិបាលរបស់អង្គការសុីប៉ា បានថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានគាំទ្រ និងសហការយ៉ាងជិតស្និទ្ធអស់រយៈពេលជាង ៣០ឆ្នាំកន្លងមកនេះដោយគូសបញ្ចាក់ថា កិច្ចសហការដ៏រឹងមាំនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ អង្គការសុីប៉ា បានអនុវត្តគម្រោងជាច្រើនដូចជា គម្រោងបណ្ណាល័យចល័ត, គម្រោងអប់រំក្នុងពន្ធនាគារ, គម្រោងអភិវឌ្ឍយុវជន និងកម្មវិធីបោះពុម្ពផ្សាយជាដើម។ បន្ថែមលើនេះ លោកស្រី អគ្គលេខាធិការក្រុមប្រឹក្សាភិបាល ក៏បានជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់អង្គការ និងបានស្នើសុំកិច្ចពិភាក្សា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបន្ថែមទៀតនាពេលអនាគត។

បន្ថែមពីនេះ បណ្ឌិតសផាចារ្យ ហង់ជួន ណារ៉ុន ក៏បានបង្ហាញនូវឆន្ទៈក្នុងការពិនិត្យលទ្ធភាពនៃការធ្វើសមាហរណកម្មគម្រោងមួយចំនួនរបស់អង្គការស៊ីប៉ា ទៅក្នុងកម្មវិធីសិក្សារបស់សាលារៀន ដើម្បីពង្រីកវិសាលភាព និងផលជះវិជ្ជមាន ក៏ដូចជាបានសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះនឹងបន្តរីកចម្រើនទៅមុខទៀតដើម្បីអនាគតដ៏ភ្លឺស្វាងនៃវិស័យអប់រំនៅកម្ពុជា៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


