Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំណែ នាំឱ្យវិភាគទិន្នន័យអត្រាចុះឈ្មោះចូលរៀនសិស្សគ្រប់ជ្រុងជ្រោយដើម្បីបំពេញកង្វះគ្រូបង្រៀនឱ្យចំគោលដៅ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យមន្ត្រីត្រូវវិភាគឱ្យបានស៊ីជម្រៅលើទិន្នន័យអត្រាចុះឈ្មោះចូលរៀនរបស់សិស្សឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីកំណត់ទីតាំងភូមិសាស្ត្រក្នុងការសាងសង់អគារសិក្សា ក៏ដូចជាការឆ្លើយតបទៅនឹងកង្វះគ្រូបង្រៀនឱ្យចំគោលដៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាពនៃការអនុវត្តគម្រោង គម្រោងមធ្យមសិក្សាសម្រាប់ ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យបង្កើតប្រព័ន្ធផ្ទាំងព័ត៌មានឌីជីថលសម្រាប់វាយតម្លៃវឌ្ឍនភាព ព្រមទាំងកំណត់ឱ្យមានកិច្ចប្រជុំត្រួតពិនិត្យប្រចាំខែ ត្រូវស្វែងរកដំណោះស្រាយរួមគ្នា ដោយរៀបចំជាកញ្ចប់សកម្មភាពជាយុទ្ធសាស្ត្រ ព្រមទាំងបែងចែកក្រុមការងារ និងទំនួលខុសត្រូវឱ្យបានច្បាស់លាស់ ដើម្បីប្រមូលធាតុចូលសំខាន់ៗសម្រាប់ត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា ដែលទាំងអស់នេះនឹងជួយពន្លឿនការអនុវត្តគម្រោង (SE4HC) ទាំងលើការងារលទ្ធកម្ម និងការប្រើប្រាស់ថវិកាឱ្យសម្រេចបានតាមគោលដៅរំពឹងទុក ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធន ធានមនុស្សដែលមានសមត្ថភាព និងភាពប្រកួតប្រជែងខ្ពស់សម្រាប់សង្គមកម្ពុជាណិសេសដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការតាមដាន និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ថា គម្រោងមធ្យមសិក្សាសម្រាប់ ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) គឺជាគម្រោងវិនិយោគដ៏សំខាន់មួយទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលអនុវត្តក្នុងគោលបំណងដើម្បី គាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈប្រព័ន្ធអប់រំមធ្យមសិក្សាដែលមានសមធម៌ បរិយាបន្ន និងភាពពាក់ព័ន្ធ។

លើកកម្ពស់ការទទួលបានការអប់រំប្រកបដោយគុណភាព ពង្រឹងការអភិវឌ្ឍជំនាញ និងរៀបចំយុវជនសម្រាប់ឱកាសសិក្សា និងការងារនាពេលអនាគត។ ចូលរួមចំណែកក្នុងការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ ភាពបត់បែន និងមានសមត្ថភាពប្រកួតប្រជែងនិងចូលរួមចំណែកដោយផ្ទាល់ក្នុងការអនុវត្តគោលនយោបាយអប់រំមធ្យមសិក្សាកម្ពុជា ឆ្នាំ២០៣០ និងគាំទ្រដល់គោលដៅទូលំទូលាយនៃយុទ្ធសាស្ត្របញ្ចកោណ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម