សេចក្ដីជូនដំណឹង
ម្ចាស់គេហដ្ឋាន នឹងភ្ញាក់ផ្អើលជាមួយទំនុកចិត្តទ្វេដង ដែល TrueHome បន្ថែមក្នុងជម្រើសនៃការសាងសង់ផ្ទះ
គេហដ្ឋាន ផ្សារភ្ជាប់ទៅនឹងក្តីស្រមៃនៃការរស់នៅ ប៉ុន្តែដើម្បីបំពេញក្តីស្រមៃដ៏ពេញលេញ បានក្លាយជារឿងពិបាកបំផុត ក្នុងការសម្រេចប្រគល់សេចក្តីទុកចិត្តទៅក្រុមអ្នកសាងសង់ ខណៈកញ្ចប់ថវិកាក៏មានកម្រិត តែពិតជាចង់បាននូវទំនុកចិត្ត ទាំងគុណភាព និងតម្រូវការ។


ជាមួយនឹងការពិចារណាដ៏ស្មុគស្មាញនេះ ក៏ព្រោះតែកន្លងមកម្ចាស់នៃគេហដ្ឋានភាគច្រើន តែងយល់ថា ការសង់ផ្ទះជាមួយក្រុមហ៊ុនសាងសង់ គឺមានតម្លៃខ្ពស់ ជាហេតុផលដែលជំរុញឱ្យពួកគាត់ ជ្រើសក្រុមអ្នកសាងសង់ពុំមានជំនាញច្បាស់លាស់ មកវាយតម្លៃ និងសង់ផ្ទុយពីដំណើរការរបស់ក្រុមហ៊ុនសាងសង់។
យ៉ាងណា ពាក់ព័ន្ធនឹងក្តីបារម្ភនេះ TrueHome នឹងសម្រាលរាល់ការពិចារណាដ៏ស្មុគស្មាញនេះ ជាមួយនឹងគម្រោង TVC ថ្មីមួយ ដែលគ្រោងដាក់ដំណើរការនៅខែកក្កដានេះ ដោយមានការចូលរួមពីតារាកំប្លែងល្បីប្រចាំប្រទេស នាយ ពាក់មី, នាយ សុបិន, ឌីជេ កាកា, នាយ ប៉ូយ, អតីតអ្នកចាំទីជម្រើសជាតិល្បីឈ្មោះ លោក ស៊ូ យ៉ាទី រួមនិងអតីតម្ចាស់មកុដបវរកញ្ញា MGC 2016 ហេង ចន្ថា ផងដែរ។

គួរបញ្ជាក់ថា TrueHome ជាក្រុមហ៊ុនសាងសង់ឈានមុខគេមួយ ដែលយកស្តង់ដាគុណភាព និងការផ្តល់ទំនុកចិត្ត ជាស្នូលនៃការបង្កើតគំរូផ្ទះក្នុងក្តីស្រមៃរបស់អតិថិជន តាមរយៈកិច្ចសន្យាត្រឹមត្រូវ និងដំណើរការច្បាស់លាស់។

លើសពីនេះ TrueHome បានផ្តល់ទំនុកចិត្តតាមរយៈការផ្តល់ជូនផ្សេងទៀត ដូចជា ជួយអតិថិជនគ្រប់គ្រងថវិកា និងជ្រើសរើសសម្ភារៈដែលមានគុណភាព ដោយលែងបារម្ភថា ការចំណាយនឹងលើសកញ្ចប់ថវិកា។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏ផ្តល់ព័ត៌មានជាប្រចាំនូវដំណើរការសាងសង់ ដោយធានាថា អតិថិជនទទួលបានព័ត៌មានគ្រប់គ្រាន់ និងពេញលេញ។
កាន់តែពិសេស TrueHome ក៏មានម៉ូដផ្ទះគំរូច្រើនសម្រាប់ជ្រើសរើស ឬអតិថិជនអាចសិក្សាសាងសង់ជាមួយក្រុមហ៊ុន ដោយគ្រាន់តែប្រាប់ពីម៉ូដផ្ទះក្នុងក្តីស្រមៃ នោះនឹងទទួលបានការប្រឹក្សាយោបល់ពីអ្នកជំនាញដោយឥតថ្លៃ មុនចាប់ផ្តើមសាងសង់ផងដែរ។ ដូចនេះ ជម្រើសទី១ ក្នុងការសាងសង់ សង់ផ្ទះក្នុងក្តីស្រមៃ និងទំនុកចិត្ត គឺសង់ជាមួយ TrueHome ។


ដើម្បីជ្រាបកាន់តែច្បាស់ ឬសាកសួរព័ត៌មានលម្អិតពីដំណើរការរបស់ TrueHome សូមទាក់ទងទៅកាន់សេវាផ្តល់ទំនាក់ទំនងខាងក្រោមនេះ៖
📱 Tel: 093 999 393
💬 Telegram: https://t.me/truehomekh
Facebook page: https://www.facebook.com/TrueHomeKH
🌐 Website: TrueHomect.com.kh
📍ទីតាំងការិយាល័យ៖ អគារលេខ២៩ ជាន់ទី៤ មហាវិថីម៉ៅសេទុង (ផ្លូវ ២៤៥) ភូមិ៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៥ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


