ព័ត៌មានអន្ដរជាតិ
មេភូមិភាគ២ថៃ ថាចង់បានសន្តិភាព តែទាហានមកឈ្លានពានកម្ពុជា ឥតឈប់
កាលពីថ្ងៃពុធទី៩ខែកក្កដាឆ្នាំ២០២៥ មេបញ្ជាការភូមិភាគ២ថៃ លោក Boonsin Padklang បានបង្ហាញពីបំណងឲ្យចង់កម្ពុជានិងថៃ ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ឈានឆ្ពោះទៅរកសន្តិភាព ប៉ុន្តែតាមអ្វីដែលមេបញ្ជាការយោធាភូមិភាគ២រូបនេះធ្វើ គឺផ្ទុយពីការនិយាយជានិច្ច។

តាមការចុះផ្សាយរបស់ Nation, មេទ័ពរូបនេះបានបង្ហាញពីភាពជឿជាក់ថា រដ្ឋាភិបាលទាំងពីរនឹងធ្វើការរួមគ្នាដើម្បីសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ តាមសម្តីរបស់លោក លោកនៅតែចង់ឲ្យរដ្ឋាភិបាលទាំងពីរដោះស្រាយជម្លោះព្រំដែន ដើម្បីសន្តិភាពនិងសុភមង្គលរបស់ប្រជាជនទាំងពីរ។
ទោះបីជាយ៉ាងណាក៏ដោយ ដ្បិតតែមេទ័ពភូមិភាគ២តែងនិយាយបែបនេះជារឿយៗក៏ដោយ ប៉ុន្តែគឺបានតែមាត់ប៉ុណ្ណោះ។ទង្វើកងទ័ពថៃ គឺផ្ទុយពីសម្តីរបស់មេបញ្ជាការខ្លួន ដោយទ័ពថៃតែងតែបន្តឈ្លានពានចូលទឹកដីកម្ពុជា និងបង្ករឿងធ្វើឲ្យភាគីកម្ពុជាផ្ទុះអាវុធមុន។
ជាក់ស្តែងកងទ័ពថៃតែងល្បាតចូលដីកម្ពុជា មានទាំងការបង្ហោះដ្រូន បិទព្រំដែនជាឯកតោភាគីនិងការជិះកង់ចូលប្រាសាទតាមាន់ធំនាវេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។
ជុំវិញរឿងនេះ ក្រសួងការពារជាតិកម្ពុជា បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពទាហានថៃចំនួន០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំក្រសួងការពារជាតិ បញ្ជាក់ថា៖« សកម្មភាពនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលកំណត់ពេលវេលាជាក់លាក់អំពីការបើកឲ្យចូលប្រាសាទចាប់ពីម៉ោង៩:០០ព្រឹក និងបិទនៅម៉ោង៣:០០រសៀល»។

ការបង្ករឿងរបស់ថៃចុងក្រោយបំផុតគឺ ថៃព្យាយាមយករូបព្រះពុទ្ធពីរអង្គ មកដាក់នៅតំបន់ព្រំដែន ច្រកទ្វារអានសេះ នៅព្រឹកថ្ងៃទី៩ ប៉ុន្តែក្រោយមកទាហានឈុតខ្មៅ ក៏យករូបព្រះពុទ្ធទៅបន្ទាយវិញ បន្ទាប់ពីប៉ះពាក្យសម្តីជាមួយទាហានខ្មែរ ដែលសកម្មភាពនេះគឺមានបំណងរករឿងលើកងកម្លាំងកម្ពុជាតែម្ដង។
ជាការកត់សម្គាល់ នៅតាមព្រំដែននិងតាមសមរភូមិជួរមុខ កម្លាំងទាហានថៃ តែងតែបង្កហេតុច្រើនទៀត និងបង្កើនភាពតានតឹងយ៉ាងខ្លាំង ក្នុងគោលបំណងចង់ឲ្យកងទ័ពរបស់យើង អត់ធ្មត់មិនបាន ហើយឈានដល់ការផ្ទុះអាវុធតែទាហានខ្មែរ អង់អាចក្លាហានស្លាប់មេបញ្ជា មិនជឿតាមការញុះញ៉ុងរបស់យោធាថៃ នោះទេ។
ទង្វើរបស់ថៃ សបញ្ជាក់ឲ្យឃើញថា សម្តីរបស់មេភូមិភាគ២ Boonsin Padklang គឺមិនអាចយកជាការនិងទុកចិត្តបាននោះទេ ព្រោះតែថៃនិយាយផ្សេងធ្វើផ្សិង គ្មានភាពច្បាស់លាស់ឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


