ព័ត៌មានអន្ដរជាតិ
អសន្តិសុខនៅថៃ! ចោរក្លែងធ្វើប៉ូលិស ចាប់ជម្រិតនិងប្លន់ទេសចរបរទេស
ទេសចរជនជាតិចិនម្នាក់ត្រូវបានចាប់ជម្រិតនិងប្លន់យកទ្រព្យសម្បត្តិអស់ ២៣០ ០០០បាត (៧ ០៩៩ដុល្លារអាមេរិក) ដោយបុរសថៃ២នាក់ដែលតែងខ្លួនធ្វើប៉ូលិសក្លែងក្លាយ នៅទីក្រុងប៉ាតាយ៉ា កាលពីថ្ងៃព្រហស្បតិ៍ទី១០ខែកក្កដាឆ្នាំ២០២៥ ដែលនេះបង្ហាញពីភាពអសន្តិសុខរបស់ប្រទេសថៃ។

តាមការបញ្ជាក់ពីប៉ូលិសប៉ាតាយ៉ា, ទេសចរចិនដែលមានឈ្មោះ Lin Yifan អាយុ៥២ឆ្នាំ ត្រូវបានចោរចាប់ញាត់ចូលរថយន្ត SUV ពណ៌ស នៅខាងមុខហាងលក់មីមួយលើផ្លូវ North Pattaya ក្នុងតំបន់ Na Kluea នាវេលាម៉ោង៥:៣០នាទីព្រឹក។
ជនរងគ្រោះនិយាយថា គាត់ត្រូវបុរសថៃទាំងពីរ ចាប់ចងនិងជម្រិតទារប្រាក់ ដោយយកអាវុធមកភ្ជង់ពីក្រោយទាំងមិនដឹងថាជាកាំភ្លើងឬជាអ្វី រួចក៏ប្លន់យកទូរស័ព្ទ iPhone ២គ្រឿងតម្លៃ ៤៦៣ដុល្លារ និងទ្រពសម្បត្តិផ្សេងទៀត។ ក្រុមចោរក៏បានបង្ខំឲ្យ Lin ផ្ទេរប្រាក់ ៤ ៦៣០ដុល្លារពីគណនីធនាគារផងដែរ។
ចុងក្រោយ Lin ក៏ត្រូវក្រុមចោរដឹកយកទៅទម្លាក់នៅទីវាលមួយចម្ងាយ៩គីឡូម៉ែត្រ ពីកន្លែងចាប់ជម្រិត រួចទេសចរចិនរូបនេះក៏រាយការណ៍ទៅកាន់ប៉ូលិសក្រុងប៉ាតាយ៉ា។
នេះជាបញ្ហាមួយទៀតពាក់ព័ន្ធនឹងសន្តិសុខដ៏អន់ខ្សោយរបស់ប្រទេសថៃ ដែលធ្វើឲ្យទេសចរបរទេសមានការធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសគឺទេសចរចិនតែម្តង។
កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីព្យួរតំណែងថៃលោកស្រី Paetongtarn Shinawatra បានបន្ទោសចំៗទៅអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Anutin Charnvirakul ថា ដោយសារតែប្រទេសថៃគ្មានសុវត្ថិភាព ទើបទេសចរធ្លាក់ចុះ។
ទន្ទឹមនោះលោកស្រី Paetongtarn ទទួលស្គាល់ថា ទេសចរចិនញញើតនឹងមកលេងប្រទេសថៃណាស់ ព្រោះបញ្ហាក្រុមឆបោកតាមទូរស័ព្ទ (call-centre gang)។ លោក Anutin មិនបានធ្វើគ្រប់គ្រាន់ទេដើម្បីដោះស្រាយបញ្ហា៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


