Connect with us

ព័ត៌មានជាតិ

មក​ដល់​ពេល​នេះ មាន​ខេត្ត​ចំនួន ៣ ​នៅ​កម្ពុជា​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក

បានផុស

នៅ

ខេត្ត​ចំនួន ៣ បច្ចុប្បន្ន​នេះទទួលបាន​ការ​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុកនិង​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

ខេត្ត​កំពតជា​ខេត្ត​ត​ដំបូង​គេ ដែល​​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៦០​។ ក្រៅ​ពី​ខេត្ត​កំពត បច្ចុប្បន្ន​ខេត្ត​បាត់ដំបង​ក៏​មាន​ក្រុមហ៊ុន​ចិន​មួយ​ បាន​វិនិយោគ​រោងចក្រ​ផលិត​ស៊ីម៉ងត៍។ ហើយ​កាល​ពី​ឆ្នាំ ២០២៥ ខេត្ត​កំពង់ស្ពឺ​ដែល​នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ ក៏​បាន​ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ង់​ថ្មី​មួយ​ទៀត​ ក្រោម​ទុន​វិនិយោគ​ប្រមាណ ២៥០ លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ បាន​បញ្ជាក់​ថា មកទល់​បច្ចុប្បន្ន​នេះមាន​ក្រុមហ៊ុន​ចំនួន ៦ ដែល​បាន​កំពុង​វិនិយោគ​លើ​វិស័យ​ស៊ីម៉ងត៍​ក្នុង​ប្រទេស​កម្ពុជា​ ក្រោម​ទុន​វិនិយោគ​សរុប​ប្រមាណ ១,១១ ពាន់​លាន​ដុល្លារ​អាមេរិក។

រោងចក្រ​ទាំង ៦ ​មាន​សមត្ថភាព​ផលិតស៊ីម៉ង​ត៍​បាន​ប្រមាណ ១១ លាន​តោន/ឆ្នាំ និង​មាន​ទីតាំង​ស្ថិត​នៅ​​ក្នុង​ខេត្ត​ចំនួន ៣ ដែល​ក្នុង​នោះ​រួមមាន៖

១-ក្រុមហ៊ុន កំពត ស៊ីមេន ខូអិលធីឌី ស្ថិតនៅ​ស្រុកដងទង់ និង​ស្រុកបន្ទាយមាស ខេត្តកំពត បានដាក់​ឱ្យដំណើរការក្នុងឆ្នាំ២០០៧ មាន​សមត្ថភាព​ផលិត ២,៥ លានតោន/ឆ្នាំ

២-ក្រុមហ៊ុន ស៊ីម៉ង់ត៍ កម្ពុជា ចក្រី​ទីង ស្ថិតនៅ​ស្រុកទឹកឈូ ខេត្តកំពត បានដាក់ឱ្យដំណើរការក្នុង ឆ្នាំ​២០១៥ មាន​សមត្ថភាព​ផលិត ១.៣ លានតោន/ឆ្នាំ

៣-ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ស្ថិត​នៅស្រុកបន្ទាយមាស ខេត្តកំពត បានដាក់ ឱ្យ​ដំណើរការ​ក្នុងឆ្នាំ២០១៨ មាន​សមត្ថភាពផលិត ២ លានតោន/ឆ្នាំ

៤-ក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីតធីត ស្ថិត​នៅស្រុក​រតនមណ្ឌល ខេត្ត បាត់ដំបង បានដាក់ឱ្យដំណើរការ​ក្នុងឆ្នាំ២០១៨ មានសមត្ថភាពផលិត ២ លានតោន/ឆ្នាំ

៥-ក្រុមហ៊ុន ស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ស្ថិតនៅស្រុក​ដងទង់ ខេត្តកំពត ដែលមានសមត្ថភាពផលិត ១ លានតោន/ឆ្នាំ ហើយ និង

៦-ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពផលិត ២,២ លាន​តោន/ឆ្នាំ។

ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) គឺជាក្រុមហ៊ុនវិនិយោគទី ៦ ដែលបាន​បោះទុនវិ​និយោគ​បង្កើត​រោងចក្រ​ផលិតស៊ីម៉ងត៍​នៅកម្ពុជា និងដាក់ឱ្យដំណើរការនៅខែឧសភា ឆ្នាំ​២០២៥។ រោងចក្រ​នេះ គឺជារោងចក្រទី២ របស់ក្រុមហ៊ុន ខណៈ​​ទីតាំង​រោងចក្រ​ស៊ីម៉ងត៍​ទី១ ស្ថិតនៅខេត្តបាត់ដំបង។

បន្ថែមពី​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ទាំង ៦ ខាងលើ នៅ​មានក្រុមហ៊ុន​ចំនួន ៣ ផ្សេងទៀត កំពុង​ស្ថិតក្នុង​ដំណាក់កាល​សាង​សង់​រោងចក្រ​នៅឡើយរួមមាន៖ ក្រុមហ៊ុន សៅដិន ស៊ីមេន (ខេមបូឌា) នៅ​ស្រុក​ដងទង់ ខេត្ត​កំពត ដែល​នឹងមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ១ លានតោន/ឆ្នាំ ក្រុមហ៊ុន ដុងហ្វាង ជុនម៉ា ស៊ីមេន ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែល​នឹងមាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​ប្រមាណ ២ លាន​តោន/ឆ្នាំ និងក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ត្រី ស្ថិត​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ ដែលនឹង​មានសមត្ថភាព​ផលិតស៊ីម៉ងត៍ប្រមាណ ២ លានតោន/ឆ្នាំ។

មុនឆ្នាំ ២០០៧ ប្រទេស​កម្ពុជា​បាននាំ​ចូលស៊ីម៉ងត៍​ទាំងស្រុងពីបរទេស (ថៃ វៀតណាម ឥណ្ឌូណេស៊ីនិង​ហ្វីលីពីន)។ ដោយ​ពិនិត្យឃើញតម្រូវការ​ទីផ្សារស៊ីម៉ងត៍​កាន់តែខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បាន​ខិតខំ​សិក្សា​ស្រាវជ្រាវរកប្រភព​វត្ថុធាតុដើម ហើយ​ទាក់ទាញវិនិយោគិន​មកអភិវឌ្ឍវិស័យ​ស៊ីម៉ងត៍​នេះ​ជាបន្តបន្ទាប់។

ស៊ីម៉ងត៍ដែល​ផលិត​នៅកម្ពុជា ក្រៅ​ពី​អាច​ផ្គត់ផ្គង់ស៊ីម៉ងត៍ផលិតក្នុងស្រុកបាន​គ្រប់​តម្រូវការ ១០០% ក៏​បាន​នាំចេញ​​ទៅ​ប្រទេស​ថៃ​ក្នុង​បរិមាណ​ប្រមាណ​ជាង ៣០ ០០០ តោន​ក្នុង​ឆ្នាំ​២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ៨ នាទីutes មុន

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃ ជុំវិញទានថៃដើរជាន់មីននៅឯព្រំដែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះមេគណខេត្តបាត់ដំបង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ទទួលអនិច្ចធម្ម ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សាដោយជរាពាធ

Sokha Hotels

ព័ត៌មានពេញនិយម