ព័ត៌មានជាតិ
សម្ដេចតេជោប្រាប់ប្រធានព្រឹទ្ធសភាបារាំង ថា កម្ពុជាទុកចិត្តខ្លាំងលើការគាំទ្រពីបារាំងក្នុងសំណុំរឿងព្រំដែនជាមួយថៃ
ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅប្រធានព្រឹទ្ធសភាបារាំង ថា កម្ពុជាមានជំនឿទុកចិត្តខ្លាំងចំពោះការគាំទ្ររបស់ប្រទេសបារាំងក្នុងសំណុំរឿងព្រំដែនជាមួយប្រទេសថៃ ដែលកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសជិតខាងមួយនេះ។

តាមរយៈសារលិខិតមួយច្បាប់ផ្ញើជូនលោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងការអបអរសាទរទិវាបុណ្យជាតិបារាំង ថ្ងៃ១៤ ខែកក្កដា សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលកំពុងកើតមានដ៏តានតឹងនាពេលនេះ។
លិខិតរបស់សម្ដេចតេជោ បានបញ្ជាក់ទៅកាន់ប្រធានព្រឹទ្ធសភាបារាំងដូច្នេះថា«នៅខណៈពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងការរំលោភបំពានលើបូរណភាពទឹកដីរបស់ខ្លួន ប្រទេសកម្ពុជាដឹងថាអាចទុកចិត្តលើការគាំទ្រពីប្រទេសបារាំង និងស្ថាប័នរបស់ខ្លួន ចំពោះបណ្ដឹងទៅស្ថាប័នតុលាការយុត្តិធម៌អន្តរជាតិខ្ពស់បំផុត ក្នុងការការពារសិទ្ធិ និងបូរណភាពទឹកដីរបស់ខ្លួន»។

កន្លងមក ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលមានភាពចម្រូងចម្រាស់នេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ធ្លាប់បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបនៅទីក្រុងនីស កាលពីខែមិថុនា ឆ្នាំ២០២៥ ថា បារាំងអាចជួយសម្របសម្រួលផ្តល់ឯកសារដល់កម្ពុជា និងថៃ ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ក្នុងករណីចាំបាច់។

ជាថ្មីម្ដងទៀត ឆ្លើយតបនឹងសំណើរបស់សម្ដេចតេជោ ហ៊ុន សែន លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់ថា បារាំងត្រៀមផ្តល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែនជូនកម្ពុជា រួមទាំងភាគីពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហានេះដោយសន្តិវិធី ផ្អែកតាមច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ លោកទូតក៏អះអាងពីគោលជំហររបស់បារាំងចំពោះការគាំទ្រជំហររបស់កម្ពុជាក្នុងការដោះស្រាយតាមច្បាប់អន្តរជាតិ ជាពិសេសតុលាការយុត្តិធម៌អន្តរជាតិ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
បច្ចេកវិទ្យា១ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ