ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះថ្ងៃចន្ទនេះ ក្រោយជំនួបត្រាំ-ពូទីន
តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ ដោយសារតែភាពស្រាកស្រាន្តនៃកង្វល់ផ្គត់ផ្គង់ ក្រោយជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ពាក់ព័ន្ធដំណោះស្រាយបញ្ចប់ការឈ្លានពានអ៊ុយក្រែន។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent បានធ្លាក់ចុះ ២៦ សេន ឬ ០,៣៩ ភាគរយ មកនៅត្រឹម ៦៥,៥៩ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជាង ៨ ព្រឹក នៅក្រុងហុងកុងុំ តម្លៃប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានធ្លាក់ចុះ ១៨ សេន ឬ ០,២៩ ភាគរយ ដោយជួញដូរនៅតម្លៃ ៦២,៦២ ដុល្លារ/បារ៉ែល។
លោក ត្រាំ កាលពីថ្ងៃសុក្រ បានជួបជាមួយលោក ពូទីន ដើម្បីស្វែងរកការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដោយ ត្រាំ បាននិយាយថា ជំនួបបញ្ចប់ទៅប្រកបដោយផលិតភាព។ ក្រោយពីនេះ លោក ក៏បាននិយាយថា លោកគ្មានគម្រោងដាក់ពន្ធចិនបន្ថែមចំពោះការទិញប្រេងរុស្ស៊ីទេ នាពេលឥឡូវនេះ។

អ្នកវិភាគយល់ឃើញថា នេះបង្ហាញពីការបន្ធូរបន្ថយភាពតានតឹង ដែលធ្វើឱ្យកង្វល់ជុំវិញការផ្គត់ផ្គង់ប្រេងរុស្ស៊ីបានស្រាកស្រាន្ត។ កន្លងមក លោក ត្រាំ បានគំរាមដាក់ពន្ធលើប្រទេសដែលទិញប្រេងរុស្ស៊ី ដែលជាគោលដៅទណ្ឌកម្មរបស់លោកខាងលិច ចំពោះការឈ្លានពានអ៊ុយក្រែន។ លោកបានប្រកាសដំឡើងពន្ធដល់ឥណ្ឌារហូតដល់ ៥០ ភាគរយ ប៉ុន្តែគោលនយោបាយពន្ធបែបនេះ ក៏ធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះផងដែរ ដោយសារតែកង្វល់ពីសកម្មភាពសេដ្ឋកិច្ច។
ការធ្លាក់ចុះនៃតម្លៃប្រេងនារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ក៏រួមចំណែកផងដែរ ដោយក្ដីរំពឹងពីកំណើននៃការផ្គត់ផ្គង់ប្រេង ខណៈអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) ព្រមព្រៀងលើការបង្កើនផលិតកម្មប្រេងនាពេលខាងមុខ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


