ព័ត៌មានអន្ដរជាតិ
ស្ថានភាពប្រឈួនរបស់បុត្រីស្តេចថៃ កាន់តែធ្ងន់ធ្ងរ
ការិយាល័យព្រះបរមរាជវាំងថៃប្រកាសថា ស្ថានភាពប្រឈួនរបស់ ព្រះនាង Bajrakitiyabha ដែលជាបុត្រីស្តេច Maha Vajiralongkorn កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាងមុន ដោយសារព្រះនាងមានសម្ពាធឈាមទាប ទោះបីជាមានការព្យាបាលជាបន្តបន្ទាប់ក៏ដោយ។

យោងតាមការផ្សាយរបស់សារព័ត៌មាន Pattaya Mail កាលពីថ្ងៃអង្គារ ដែលដកស្រង់ចេញពីសេចក្តីថ្លែងការណ៍ទី ៥ របស់ការិយាល័យព្រះបរមរាជវាំងថៃចាប់តាំងពីព្រះនាងប្រឈួនមកថា ព្រះនាង Bajrakitiyabha មានព្រះជន្ម ៤៦ ព្រះវស្សា បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ King Chulalongkorn Memorial Hospital តាំងពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ បន្ទាប់ពីបាត់បង់ស្មារតី ដោយសារជំងឺបេះដូង។
របាយការណ៍វេជ្ជសាស្ត្របានកត់សម្គាល់ថា ព្រះនាងបានឆ្លងមេរោគតាមសរសៃឈាមយ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ ខណៈតាមសេចក្តីថ្លែងការណ៍ចុងក្រោយពីក្រុមគ្រូពេទ្យបង្ហាញថាសម្ពាធឈាមរបស់ព្រះនាងនៅតែទាប។ វេជ្ជបណ្ឌិតកំពុងប្រើប្រាស់ថ្នាំដើម្បីជំរុញ រួមជាមួយនឹងថ្នាំអង់ទីប៊ីយោទិច ហើយព្រះនាងក៏កំពុងស្ថិតនៅលើម៉ាស៊ីនជំនួសតម្រងនោមនិងម៉ាសុីនតាមដានសញ្ញាជីវិតផងដែរ។

សូមជម្រាបថា ព្រះនាង Bajrakitiyabha គឺជាបុត្រីច្បងរបស់ស្តេច Maha Vajiralongkorn និងអតីតព្រះមហេសីរបស់ព្រះអង្គ គឺព្រះនាង Soamsawali។
ព្រះនាង Bajrakitiyabha ធ្លាប់បំពេញេព្រះរាជកិច្ចជាឯកអគ្គរាជទូតថៃប្រចាំនៅប្រទេសអូទ្រីស ពីឆ្នាំ ២០០៨ ដល់ ២០១១ ហើយព្រះនាងក៏ធ្លាប់ជាអ្នកតំណាងរបស់ថៃ ប្រចាំគណៈកម្មការឧក្រិដ្ឋកម្ម និងគ្រឿងញៀនរបស់អង្គការសហប្រជាជាតិនៅក្រុងវីយែន ផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


