សេដ្ឋកិច្ច
កម្ពុជា គ្រោងនាំចេញក្រពើជាង ១០០០ ក្បាល បន្ថែមទៀតទៅទីផ្សារចិន
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា កម្ពុជាគ្រោងបន្តនាំចេញក្រពើជំទង់ជាង ១០០០ ក្បាលបន្ថែមទៀត ទៅកាន់ទីផ្សារប្រទេសចិននៅខែកញ្ញា ឬខែតុលា ឆ្នាំ ២០២៥ បន្ទាប់ពីបាននាំចេញក្រពើជំទង់ និងកូនក្រពើជាង ៧០០០ ក្បាលរួចហើយ។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា៖ «នៅដើមឆ្នាំ២០២៥ មានក្រុមហ៊ុនចិន (SIEM REAP KOWLOON INTERNATIONAL TRADE COMPANY LIMITED) ដែលបានសហការជាមួយសហគមន៍កសិកម្មអ្នកចិញ្ចឹមក្រពើពួកមានជ័យ គឺបាននាំចេញក្រពើជំទង់ប្រមាណ ១ ១០០ក្បាល ទៅកាន់ប្រទេសចិន និងក្រោយចុះពីធីសារ ក្រុមហ៊ុនបាននាំកូនក្រពើ ៦ ០០០ក្បាលចេញបន្ថែមទៀត។ កម្ពុជាក៏នឹងគ្រោងបន្តនាំចេញក្រពើជំទង់ជាង ១០០០ក្បាលទៀត នាខែកញ្ញា ឬតុលា ឆ្នាំ២០២៥ ខាងមុខនេះ»។
អ្នកនាំពាក្យរូបនេះ បានបន្តថា ខាងសហគមន៍កសិកម្មអ្នកចិញ្ចឹមក្រពើសៀមរាបអង្គរបាននាំចេញក្រពើជំទង់ ១០០០ ក្បាល ទៅកាន់ប្រទេសវៀតណាមរួចហើយ និងបន្តនាំ ១០០០ ក្បាល ១ទៀតក្នុងពេលឆាប់ៗនេះ។

សូមជម្រាបថា ក្នុងអំឡុងដំណើរទស្សនកិច្ចមកប្រទេសកម្ពុជាកាលពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គឺបានការចុះហត្ថលេខាលើឯកសារពិធីសារចំនួន ៣ ក្នុងការនាំចេញផលិតផលកសិកម្មចំនួន ៣ មុខរបស់កម្ពុជា ដូចជា ក្រពើ សំបុកត្រចៀកកាំ និងផ្លែទុរេនស្រស់ ទៅកាន់ទីផ្សារប្រទេសចិន។
កសិដ្ឋានក្រពើមួយចំនួនធំ ជាសមាជិកសហគមន៍អ្នកចិញ្ចឹមក្រពើចំនួន ២ ដែលបានចុះបញ្ជីទទួលស្គាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប គឺសហគមន៍កសិកម្មអ្នកចិញ្ចឹមក្រពើសៀមរាបអង្គរ និងសហគមន៍កសិកម្មអ្នកចិញ្ចឹមក្រពើពួកមានជ័យ៕

ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


