សន្តិសុខសង្គម
ជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបងធូរស្រាលឡើងវិញហើយក្រោយមេឃស្រឡះ
បើទោះបីទឹកក្នុងស្ទឹងសង្កែកំពុងហក់ឡើងខ្លាំងរហូតលើសកម្រិតប្រកាសអាសន្នកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២ កញ្ញាម្សិលមិញនេះក៏ដោយ តែនៅព្រឹកថ្ងៃទី៣ កញ្ញានេះ ទឹកបានថមថយស្រកទៅវិញជាបណ្ដើរៗ បន្ទាប់ពីមេឃនៅឯក្បាលស្ទឹងចាប់ផ្ដើមស្រឡះ និងមិនមានភ្លៀងធ្លាក់បន្តទៀត។

តាមការឲ្យដឹងពីមន្ត្រីនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានបញ្ជាក់ថា ជាទូទៅទឹកស្ទឹងសង្កែដែលឡើងដល់កម្រិតដែលត្រូវប្រកាសអាសន្ន គឺនៅត្រឹម ១៣,៧០ ម៉ែត្រ ប៉ុន្តែកាលពីព្រឹកថ្ងៃទី២កញ្ញា កម្ពស់ទឹកស្ទឹងសង្កែបានហក់ឡើងដល់ ១៣,៧៦ ម៉ែត្រ ដែលលើសពីកម្រិតប្រកាសសន្ន ធ្វើឲ្យផ្លូវថ្នល់ និងស្រែចំការមួយចំនួននៅក្នុងស្រុកឯកភ្នំ ត្រូវបានលិចលង់ ដោយសារតែកម្ពស់ទឹកខ្លាំងដូច្នេះទ្វារទឹកទំនប់កង្ហត និងទ្វារទឹកទំនប់សាលាតាអន ត្រូវបានបើកព្រមគ្នា ដើម្បីជៀសវាងការបាក់ដោយកម្លាំងទឹករុញច្រាន។ លុះនៅវេលាម៉ោង ៥ល្ងាចថ្ងៃដដែល សន្ទុះទឹកកាន់តែកើនឡើង រហូតជិតដល់១៤ម៉ែត្រ ដែលតម្រូវឲ្យរដ្ឋបាលខេត្តចេញសេចក្តីប្រកាស និងជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរដងស្ទឹងសង្កែ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ រីឯប្រជាពលរដ្ឋដែលរស់នៅក្នុងផ្សារ និងជាចំណុចទាប ក៏មានការព្រួយបារម្ភព្រោះនៅពេលទឹកជំនន់ម្ដងៗ ទឹកតែងតែហូរតាមប្រព័ន្ធលូ ចូលទៅតាមផ្លូវនានានៅក្នុងផ្សារមួយចំនួនដែលមាននីវ៉ូទាប ប៉ុន្តែផ្ទុយទៅវិញទឹកក៏បានស្រកនៅពេលយប់ ដែលធ្វើឲ្យពួកគាត់អស់ក្តីបារម្ភ រីឯអ្នកដែលរស់នៅតាមបណ្ដោយស្ទឹងសង្កែ ក៏បានចូលទៅរស់នៅតាមផ្ទះរៀងៗខ្លួនវិញ បន្ទាប់ពីភៀសខ្លួនទៅកន្លែងសុវត្ថិភាពជាបណ្ដោះអាសន្នតាមការណែនាំពីរដ្ឋបាលខេត្ត ព្រោះតែសន្ទុះទឹក ឡើងលឿនខ្លាំងពេក៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


