ព័ត៌មានជាតិ
លោក ហេង សួរ ៖ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងក្លាយជាចលករដ៏សំខាន់សម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនពីបរទេស
លោក ហេង សួរ យល់ឃើញថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងក្លាយជាចលករដ៏សំខាន់បន្ថែមទៀតសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនពីបរទេស។

ការយល់ឃើញនេះ ក្នុងឱកាស ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍វិស័យអប់រំ ខេត្តអានហួយ ប្រទេសចិន បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតរួមគ្នានូវមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងមជ្ឈមណ្ឌលឧត្ដមភាពទទួលស្គាល់ជំនាញកម្ពុជា-ចិន—រោងជាង ហួយជាំង (Huijiang workshop) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី Ling Shuangying អគ្គលេខាធិការ នៃសម្ព័ន្ធអភិវឌ្ឍន៍វិស័យអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈអន្តរជាតិ ខេត្តអានហួយ ប្រទេសចិន នៅទីស្ដីការក្រសួង កាលពីរសៀលថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ ម្សិលមិញ។

នាឱកាសនោះ លោក ហេង សួរ កត់សម្គាល់ថា កម្ពុជា និងចិន មានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំក្នុងការគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យ ហើយនៅពេលនេះ ភាគីទាំងពីរ បានឈានដល់ការចុះអនុស្សរណៈ នៃការយោគយល់គ្នាបន្ថែមទៀតលើការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលនឹងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការមានស្រាប់ឲ្យកាន់តែរឹងមាំ និងជំរុញលើកកម្ពស់ឲ្យសិស្ស និស្សិត គ្រូបង្គោលពីកម្ពុជា និងចិន មានសមត្ថភាពកាន់តែប្រសើរស្របតាមការរីកចម្រើន និងការវិវឌ្ឍន៍ នៃបច្ចេកវិទ្យា។

លោករដ្ឋមន្ត្រី យល់ឃើញថា «កិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាចលករដ៏សំខាន់បន្ថែមទៀតសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនពីបរទេស និងជាពិសេសវិនិយោគិនចិនមកកម្ពុជា»។

ជាមួយគ្នានេះ លោកស្រី Ling Shuangying ក៏បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ចំពោះអនុស្សរណៈដ៏សំខាន់ នាពេលនេះ ដែលនឹងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរបន្ថែមទៀត ជាពិសេសវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បច្ចេកទេសយានយន្តអគ្គិសនី និងបច្ចេកវិទ្យាកុំព្យូទ័រជាដើម ឲ្យមានកម្រិតស្តង់ដារវិជ្ជាជីវៈខ្ពស់ទទួលស្គាល់រវាងប្រទេសទាំងពីរ។

គួរជម្រាបថា អនុស្សរណៈខាងលើនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងទទួលស្គាល់ជំនាញរួមគ្នារវាង កម្ពុជា-ចិន ដោយនឹងផ្ដោតសំខាន់លើការសហការរៀបចំកម្មវិធីសិក្សា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការផ្លាស់ប្ដូរការសិក្សា ដើម្បីលើកកម្ពស់កម្រិតស្តង់ដារអន្តរជាតិ នៃការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
អត្ថបទ ៖ ពិសី



-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


