Connect with us

ព័ត៌មានអន្ដរជាតិ

ចិន៖ ​ Nvidia បំពានច្បាប់ប្រឆាំងការផ្តាច់មុខ​ចិន

បានផុស

នៅ

និយតករទីផ្សារនៃប្រទេសចិនបាន​អះអាងនៅថ្ងៃចន្ទនេះថា ការស៊ើបអង្កេតបឋមបាន​រកឃើញ ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia បានបំពានច្បាប់ប្រឆាំងការផ្តាច់មុខរបស់ចិន។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឱ្យដឹងយ៉ាងដូច្នេះ ក្រោយ​​រដ្ឋបាលរដ្ឋ​ចិនសម្រាប់បទប្បញ្ញត្តិទីផ្សារ (SAMR) បានបើកការស៊ើបអង្កេតលើក្រុមហ៊ុន Nvidia កាលពីឆ្នាំមុន ទាក់ទងនឹងការទិញយកក្រុមហ៊ុនបច្ចេកវិទ្យា Mellanox និងកិច្ចព្រមព្រៀងមួយចំនួន ដែលបានធ្វើឡើងក្នុងអំឡុងពេលការទិញយក។ ការទិញធ្វើឡើងនៅឆ្នាំ ២០២០ ហើយ​ត្រូវបាន​ចិនអនុម័តកាលនោះ ក្រោមលក្ខខណ្ឌមួយចំនួន។ ​

នៅក្នុងការស៊ើបអង្កេតបឋម SAMR បាននិយាយថា Nvidia បានបំពានច្បាប់ប្រឆាំង​ការផ្តាច់មុខរបស់ចិនទាក់ទងនឹងការទិញយកនោះ និងលក្ខខណ្ឌ​ពាក់ព័ន្ធ។ និយតករទីផ្សារ​ចិនដដែល មិនបានបញ្ជាក់ពីរបៀបដែល Nvidia ​បំពានច្បាប់​បែបណានោះទេ។

មកទល់ពេលនេះ Nvidia ក៏មិនទាន់បញ្ចេញប្រតិបត្តិយ៉ាងណាដែរ។

គេមើលឃើញថា ការចោទប្រកាន់របស់ចិនលើក្រុមហ៊ុនយក្សអាមេរិកយ៉ាងដូច្នេះថា អាចជះឥទ្ធិពលលើដំណើរចរចាពន្ធជាមួយសហរដ្ឋអាមេរិក ដែលទើបចាប់ផ្ដើមជុំថ្មីកាលពីថ្ងៃអាទិត្យ នៅក្រុងម៉ាឌ្រីដ ប្រទេសអាស្ប៉ាញ។ ​

ភាព​តានតឹងពាណិជ្ជកម្ម​​រវាងចិន និងអាមេរិក រីករាលដាលដល់វិស័យបច្ចេកវិទ្យា។ ​​កាលពីថ្ងៃសៅរ៍ ចិនបានបើកការស៊ើបអង្កេត ២ ដាច់ដោយឡែកពីគ្នាលើ​ឧស្សាហកម្មបន្ទះឈីប​៖ ទី១ គឺ​ការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃលើបន្ទះ​ឈីបមួយចំនួននាំចូលពីសហរដ្ឋអាមេរិក ខណៈ​មួយទៀត ពាក់ព័ន្ធនឹង​ការប្រឆាំងការឃ្លាំមើលបែបរើសអើងរបស់អាមេរិក ​លើ​ឧស្សាហកម្មបន្ទះឈីប​ចិន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម