ព័ត៌មានជាតិ
ត្រីភាគីនឹងបើកកិច្ចប្រជុំលើកចុងក្រោយកំណត់ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៦ នៅព្រឹកថ្ងៃស្អែកនេះ
ត្រីភាគីចំនួន៥១រូប ក្នុងនោះមានតំណាងភាគីរាជរដ្ឋាភិបាល១៧រូប ភាគីតំណាងនិយោជក១៧រូប និងតំណាងភាគីកម្មករនិយោជិត១៧រូប នឹងបើកកិច្ចប្រជុំជាលើកចុងក្រោយនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការងារ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំពិភាក្សារបស់ខ្លួនបានចំនួន ២១លើកដែលជាលទ្ធផលអង្គប្រជុំបានឯកភាពកំណត់កិច្ចប្រជុំថ្ងៃនេះ ជាការបញ្ជាក់ជំហរចុងក្រោយរបស់ភាគីនីមួយៗ ក្នុងនោះ ដោយយោងលើស្ថានភាពនៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ការប្រកួតប្រជែង និងស្ថានភាពជាក់ស្តែង នៃទីផ្សារការងារ តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពគ្នាទុកលទ្ធភាព ជូនភាគីរាជរដ្ឋាភិបាល ដើម្បីសម្រេចលើតួលេខណាមួយសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី៣កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពគ្នា ជាឯកច្ឆ័ន្ទមិនលើកនូវសំណើតួលេខប្រាក់ឈ្នួលថ្មីសម្រាប់ឆ្នាំ២០២៦ ណាមួយនោះទេ ដោយភាគីរាជរដ្ឋាភិបាល ដើម្បីសម្រេចលើតួលេខដោយផ្អែកលើភាពប្រកួតប្រជែង និងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា។

ដូចនេះ ការប្រជុំប្រាក់ឈ្នួកនៅថ្ងៃស្អែកនេះរាជរដ្ឋាភិបាលនឹងប្រកាសតួលេខប្រាក់ឈ្នួលកម្មករនិយោជិតថ្មីសម្រាប់ឆ្នាំ២០២៦ ដើម្បីជាកាដូមួយសម្រាប់បងប្អូនកម្មករក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១,២២,២៣ កញ្ញាខាងមុខនេះ ខណៈឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបាន ដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារ ក្នុងមួយខែ បើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ បន្ថែម កម្មករ-និយោជិត ម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២៥ ទៅ ២៣៦ដុល្លារ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពី ប.ស.សនោះទេ។
នៅក្នុងកិច្ចប្រជុំស្អែកនេះ ភាគីសហជីពតំណាងឱ្យកម្មករនិយោជិតនឹងដាក់សំណើរចំនួន៥ចំណុចជូនរាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយបញ្ហាកង្វល់នានារបស់បងប្អូនកម្មករនិយោជិតសំដៅលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


