ព័ត៌មានជាតិ
សិស្ស NPIC មានសមត្ថភាពផលិតម៉ាស៊ីនតាមដានគុណភាពខ្យល់ និងបរិស្ថានសម្រាប់បំពាក់នៅក្នុងទីតាំងឧស្សាហកម្ម
ភ្នំពេញ ៖ យុវជនកម្ពុជាដែលកំពុងសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានបង្ហាញស្នាដៃថ្មីមួយគួរឱ្យចាប់អារម្មណ៍តាមរយៈការបង្កើត Air Quality Monitoring Device ឬឧបករណ៍វាស់ និងតាមដានគុណភាពខ្យល់ ដែលអាចជួយត្រួតពិនិត្យបរិយាកាស និងជូនដំណឹងអំពីហានិភ័យដែលអាចប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន។

យុវជន ខាត់ ស៊ុនសំណាង រៀនជំនាញអេឡិចត្រូនិកបានឱ្យដឹងថា តាមរយៈម៉ាស៊ីនេះ ក្រោយពីស្កេន QR Code អ្នកប្រើប្រាស់អាចមើលឃើញទិន្នន័យអំពីគុណភាពខ្យល់ដោយផ្ទាល់នៅលើទូរសព្ទដៃ។ យុវជនរូបនេះបញ្ជាក់ថា ឧបករណ៍នេះត្រូវបានរចនា ផលិត និងអភិវឌ្ឍទាំងផ្នែក Hardware និង Software ដោយខ្លួនឯង រួមទាំង Web Interface សម្រាប់បង្ហាញទិន្នន័យផងដែរ។

លោកបន្ថែមថា ឧបករណ៍នេះមានសមត្ថភាពវាស់ស្ទង់ទិន្នន័យសំខាន់ៗជាច្រើន ដូចជា កម្រិតភាគល្អិតធូលី PM10 ឧស្ម័នកាបូនឌីអុកស៊ីត(CO₂) សីតុណ្ហភាព សំណើម និងប៉ារ៉ាម៉ែត្រផ្សេងៗទៀត។ ទិន្នន័យទាំងនេះអាចត្រូវបានបង្ហាញភ្លាមៗនៅលើទូរសព្ទដៃ ឬកុំព្យូទ័រ តាមរយៈប្រព័ន្ធអនឡាញដែលក្រុមសិស្សបានអភិវឌ្ឍដោយខ្លួនឯង។

សម្រាប់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា ឧបករណ៍នេះអាចជួយត្រួតពិនិត្យស្ថានភាពបរិយាកាស និងជូនដំណឹងនៅពេលគុណភាពខ្យល់ ឬសីតុណ្ហភាពឈានដល់កម្រិតដែលអាចបង្កហានិភ័យ។ បន្ថែមពីនេះ ឧបករណ៍នេះអាចយកទៅប្រើប្រាស់បានទូលំទូលាយនៅតាមរោងចក្រ សហគ្រាស ស្ថាប័នសាធារណៈ ឬទីតាំងផ្សេងៗ ដែលមានតម្រូវការតាមដានគុណភាពខ្យល់។
លោកបញ្ជាក់ថា «ស្នាដៃនេះ ជាភស្តុតាងបង្ហាញពីសមត្ថភាពរបស់យុវជនកម្ពុជា ក្នុងការបង្កើត និងអភិវឌ្ឍបច្ចេកវិទ្យាដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យាបរទេស។ ស្នាដៃរបស់ក្រុមសិស្ស NPIC ដែលភាគច្រើនមានវ័យត្រឹមជាង ២០ឆ្នាំនេះ បានបង្ហាញថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កំពុងរួមចំណែកបង្កើតធនធានមនុស្សដែលមានសមត្ថភាពឆ្លើយតបនឹងតម្រូវការបច្ចេកវិទ្យាទំនើប និងការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា»។

បើតាមលោក ស៊ុន មេសា ការបង្កើត Air Quality Monitoring Device មិនត្រឹមតែជាស្នាដៃបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពមួយដែលបង្ហាញថា យុវជនខ្មែរអាចស្រាវជ្រាវ ច្នៃប្រឌិត និងបង្កើតដំណោះស្រាយបច្ចេកវិទ្យាសម្រាប់បម្រើសង្គម និងការអភិវឌ្ឍប្រទេសជាតិបានដូចបណ្តាប្រទេសជឿនលឿនផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


