សន្តិសុខសង្គម
នគរបាលខណ្ឌដង្កោស្រាវជ្រាវបង្រ្កាបក្រុមជនសង្ស័យ៤នាក់លើ៣ករណីផ្សេងគ្នា
កម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រុមជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធបទល្មើសចំនួន៣ផ្សេងគ្នា និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនិតិវិធីច្បាប់។

តាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌដង្កោ ក្រុមជនសង្ស័យទាំង៤នាក់នេះ ជាប់ពាក់ព័ន្ធបទល្មើសដូចជា កាប់ប្លន់យកទ្រព្យសម្បត្តិ គាស់ផ្ទះយកទូរស័ព្ទដៃ និងករណីឆក់កាបូប។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច ករណីទី១ កើតឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៤និង២០នាទីទាបភ្លឺ ក្រុមជនសសង្ស័យចំនួន៣នាក់ ប្រដាប់ដោយកាំបិតកែច្នៃបានធ្វើសកម្មភាពធាក់ និងភ្ជង់គំរាមប្លន់ម៉ូតូ និងខ្សែ ក ពីជនរងគ្រោះបានសម្រេចនៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រួចនាំគ្នាជិះគេចខ្លួនបាត់។ ករណីទី២ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៦និង០០នាទី ជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកHONDA DREAM C១១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១BO-៥១៥២ បានធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀង ពណ៌ក្រហម របស់ជនរងគ្រោះបានសម្រេច តែត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍ឃាត់បានភ្លាមៗយកមកសួរនាំ។ និងករណីទី៣ កាលពីវេលាម៉ោង០៥និង០០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ជនរងគ្រោះបានក្រោកពីដេកស្រាប់តែបាត់ទូរសព្ទដៃចំនួន០២គ្រឿង ដែលទុកនៅក្បែរខ្លួន ហើយឃើញទ្វារជាន់ទី១ចំហ ដោយជនសង្ស័យបានដោះកញ្ចក់ចេញ។ បន្ទាប់មកជនរងគ្រោះក៏បានមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ រាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។ លុះដល់វេលាម៉ោង១៥និង៤០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ សាន ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ រួមនិងវត្ថុតាង ១/ទូរសព្ទដៃចំនួន០២គ្រឿង ( ម៉ាក I PHONE XS MAX ពណ៌ទឹកមាស ចំនួន០១គ្រឿង , ម៉ាក SAMSUNG A៣០ ពណ៌ក្រហម ចំនួន០១គ្រឿង ជារបស់ជនរងគ្រោះ) ត្រង់ចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួរតាមនីតិវិធីច្បាប់។

ក្រោយពេលសាកសួរនាំរួចជនសង្ស័យទាំងអស់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធើ្វសកម្មភាពទាំងអស់នេះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមជាមួយវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ម៉េង

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


