សន្តិសុខសង្គម
ករណីបង្ហោះចែកចាយថាមានការចាប់ក្មេងនៅស្រុកបាទី រដ្ឋបាលស្រុកបញ្ជាក់ថា ពុំមាននោះទេ
ក្រោយមានការផ្សព្វផ្សាយលើបណ្ដាញសង្គមពីការលួងលោមចាប់ក្មេងស្រីនៅសាលាបឋមសិក្សាចំបក់ ក្នុងមូលដ្ឋានឃុំចំបក់ ស្រុកបាទី ខេត្តតាកែវរួចមក អាជ្ញាធរស្រុកបានចេញមកបញ្ជាក់ថា ពុំមានករណីនេះកើតឡើងនោះទេ។ អាជ្ញាធរស្រុកក៏ស្នើឲ្យប្រជាពលរដ្ឋចូលរួមសហការក្នុងការផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ដើម្បីដោះស្រាយទាន់ពេលវេលា សំដៅរក្សាបាននូវសន្តិសុខ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ការចេញមកបញ្ជាក់នេះ ក្រោយពីមានគណនីហ្វេសប៊ុកឈ្មោះ CHOUE SOKHENG បានបង្ហោះចែកចាយថា “មានករណីល្បួងលួងលោមក្មេងស្រីជាសិស្សនៅសាលាបឋមសិក្សាចំបក់ ស្រុកបាទី” នៅពេលថ្មីៗកន្លងទៅនេះ។

តាមរយៈសេចក្ដីបំភ្លឺព័ត៌មានកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលស្រុកបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ រដ្ឋបាលស្រុក បានណែនាំដល់អធិការដ្ឋាននគរបាលស្រុក រដ្ឋបាលឃុំចំបក់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំបក់ឱ្យចុះពិនិត្យស្រាវជ្រាវករណីខាងលើ តាមរយៈការឆែកកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវត្រង់ចំណុចកើតហេតុ និងតាមការសាកសួរលោកនាយកសាលា លោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សាចំបក់ ព្រមទាំងការផ្ទៀងផ្ទាត់ចម្លើយរបស់អាណាព្យាបាលសិស្ស និងកុមារផ្ទាល់ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជារួមចំពោះករណីខាងលើ គឺពុំមានករណីការល្បួងលួងលោមក្មេងស្រី ដូចករណីបង្ហោះរបស់គណនីហ្វេសប៊ុក ខាងលើនេះទេ។

លោកអនុសេនីយ៍ឯក មាន វុត្ថា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចំបក់ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះថា ក្រោយពីចុះសាកសួរលោកគ្រូ អ្នកគ្រូ ក្មេងស្រីជាសិស្សសាលា និងអាណាព្យាបាល គឺពុំមានករណីល្បូងលួងលោមចង់ចាប់ក្មេងស្រីនោះទេ តែអាចជាករណីលួងលោមចង់ដោះយកគ្រឿងអលង្ការមានតម្លៃ ដូចជា ក្រវិលជាដើម។

លោកនាយប៉ុស្ដិ៍ក៏បានណែនាំដល់សិស្សាអនុសិស្សតូចៗ ក៏ដូចជាលោកគ្រូអ្នកគ្រូ បើសិនបានឃើញមានជនសង្ស័យមានភិនភាគចម្លែក ឬមានការសង្ស័យសូមជួយផ្ដល់ព័ត៌មានដល់សមត្ថកិច្ចឲ្យទាន់ពេលវេលាដើម្បីអន្តរាគមន៍៕
អត្ថបទ៖ សុខុម

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


