Connect with us

ព័ត៌មានជាតិ

សមាគមស្ថាបត្យករខ្មែរ ចូលរួមកម្មវិធីសមាជក្រុមប្រឹក្សា​ស្ថាបត្យករទ្វីបអាស៊ីលើក២១ និងពិធីខួបលើកទី៦០ឆ្នាំនៃសមាគមស្ថាបត្យករសាធារណរដ្ឋកូរ៉េ

បានផុស

នៅ

សមាគមស្ថាបត្យករខ្មែរ(AAK-Architect Association Khmer) បាន​អញ្ជើញ​ចូលរួម​កម្មវិធី​សមាជក្រុមប្រឹក្សា​ស្ថាបត្យករទ្វីប​អាស៊ី​លើក​២១ និងពិធីខួបលើកទី ៦០ឆ្នាំនៃស​មាគមស្ថាបត្យ​ករសា​ធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ«A BETTER TOMORROW» ខណៈដែលនិស្សិតកម្ពុជា ៤រូបបាន​ចូល​រួមក្នុងកម្មវិធី JAMBOREE WORKSHOP ដែល​មានការអញ្ជើញចូលពីបណ្តាញនិស្សិតជាសមាជិកចំនួន ២៤ប្រទេសផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីដែលធ្វើឡើងនៅសាធារណរដ្ឋកូរ៉េ មានរយៈពេល ៥ថ្ងៃកាលពីសប្ដាហ៍មុន ដោយលោកស្ថាបត្យករអាស៊ាន ស៊ឹន សុជាតិ ប្រធានក្រុមប្រឹក្សា​ភិបាលនៃសមាគម​ស្ថា​បត្យ​ករខ្មែរ បានដឹកនាំក្រុមការងាររួមមាន លោក​ស្ថាប​ត្យ​ករអាស៊ាន ហ៊ុន ចាន់សាន លោកស្រីស្ថាបត្យករអាស៊ាន សូ សុគន្ធារី លោកស្រីស្ថាបត្យករអាស៊ាន ណុំ សុធារី លោកស្ថាបត្យករអាស៊ាន ចៅ ដារិទ្ធ លោកស្ថាបត្យករ ជួង ច័ន្ទហ្វីបូរ៉ា និងលោកស្រីស្ថាបត្យករ ហ៊ាង វិជ្ជរ៉ា។

ជាមួយគ្នានោះ និស្សិតស្ថាបត្យករកម្ពុជាចំនួន ៤រូប ដែល​សិក្សា​ផ្នែកស្ថាបត្យកម្មរួមមាន កញ្ញា សុខ មន្នីរចនា លោក ស៊ន់ សុខអាន លោក ហែម ពុទ្ធា និងលោក ផុន វឌ្ឍនា បានចូលរួមកម្មវិធី JAMBOREE WORKSHOP ដែលជាកម្មវិធីរៀបចំឡើងរយៈពេលពីរឆ្នាំម្តង។ ក្នុងនោះ​និស្សិត​កម្ពុជាមួយរូបក្នុងចំណោម ៤រូប បានទទួល​ជ័យ​លាភីមេដាយសំរិទ្ធពីកម្មវិធីផងដែរ។

កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិទី២៣ នៃក្រុម​ប្រឹក្សា​ស្ថាបត្យករទ្វីបអាស៊ី(ARCASIA) ជាមួយ​គ្នានឹង​ប្រទេសម៉ាល់ឌីវ ជាសមាជិកទី២៤ កាលពីទី១៥ ខែ​មករា ឆ្នាំ២០២៥នេះ។

ក្រុមប្រឹក្សាស្ថាបត្យករតំបន់អាស៊ី ARCASIA មាន​គណៈ​កម្ម​ការចំនួន៥ គឺ ១. គណៈកម្មការ​ផ្នែកប្រកប​វិជ្ជាជីវៈ​អា​ជីព​ស្ថាបត្យកម្ម ២. គណៈកម្មការផ្នែក​ការអប់រំ​ស្ថាបត្យ​កម្ម ៣. គណៈកម្មការផ្នែកឆ្លើយតបនឹងបញ្ហាសង្គម ៤. គណៈកម្មការផ្នែកស្ថាបត្យកម្មបៃតង និងចិរភាព និង៥. គណៈកម្មការស្ថាបត្យករវ័យក្មេង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម