សេដ្ឋកិច្ច
តម្លៃមាសស្ទុះឡើងជាង៤ ៦០០ ដុល្លារក្នុងមួយតម្លឹង បំបែកកំណត់ត្រាថ្មីខ្ពស់បំផុត មិនធ្លាប់មាន
តម្លៃហាងឆេងមាសបន្តបំបែកកំណត់ត្រាថ្មីខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាន ដោយបានហក់ឡើងដល់ជាង ៤ ៦៥៦ ដុល្លារ ក្នុងមួយតម្លឹង នៅថ្ងៃអង្គារ៍នេះ ដោយសារអាមេរិកត្រៀមកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត នៅដំណាច់ឆ្នាំ ២០២៥។ សម្រាប់ហាងឆេងមាសនៅរាជធានីភ្នំពេញ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ លក់ចេញក្នុងតម្លៃ ៤៦៦ ដុល្លារ ក្នុងមួយជី។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា តម្លៃមាសនៅតែបន្តកើនឡើង ដោយសារស្ថានភាពគោលនយោបាយដឹកនាំរបស់លោក ដូណាល់ ត្រាំ។
លោក ឡុង សំណាង បន្ថែមថា៖ «គេមិនទាន់សន្មត់ថា អាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត ឬយ៉ាងណានោះទេ ដោយសារតែអត្រាអតិផរណាកើនឡើង គ្រាន់តែស្ដាប់ប៉ុណ្ណឹងយើងកំពុងគិតថា វាអត់ល្អបាត់ទៅហើយ សំដៅទៅលើសេដ្ឋកិច្ចអាមេរិកតែម្ដង អញ្ចឹងអត្រាការប្រាក់អត់ទម្លាក់ក៏ដោយ ក៏មាសនៅតែឡើងដែរ ទោះបីជាគាត់ដំឡើងក៏ដោយ មាសក៏នៅតែឡើង ដោយសារតែការដំឡើងអត្រាការប្រាក់របស់គាត់ គឺជាការដំឡើងគ្រាន់តែទប់ហានិភ័យនៃការកើនឡើងអតិផរណាប៉ុណ្ណោះ មិនមែនដំឡើងអត្រាការប្រាក់ដើម្បីឱ្យលុយដុល្លារល្អនោះទេ»។
បើតាមលោក ឡុង សំណាង ភូមិសាស្ត្រនយោបាយមិនល្អ ប្រទេសនីមួយៗ ចង់តែធ្វើសង្គ្រាម មិនចង់ផ្ដល់សេវាផ្ទេរផលិតផលជាមួយគ្នា ដែលធ្វើឱ្យសេដ្ឋកិច្ចមិនល្អ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា លទ្ធភាពដែលទិន្នន័យការងារអាមេរិកមិនសូវល្អ អាចជួយជំរុញឱ្យធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) កាត់បន្ថយអត្រាការប្រាក់ជាថ្មីនៅខែតុលាខាងមុខ ដែលជាកត្តារុញតម្លៃមាសផងដែរ។
ក្រៅពីនេះ កត្តាផ្សេងៗទៀតរួមទាំងឯករាជ្យភាពរបស់ Fed ជុំវិញសម្ពាធឱ្យបន្ថែមការកាត់អត្រាការប្រាក់ពីលោក ត្រាំ និងរដ្ឋបាលរបស់លោក។
រាប់តាំងពីដើមឆ្នាំមក តម្លៃមាសអន្តរជាតិបានកើនឡើងប្រហែល ៤៥ ភាគរយ រួចមកហើយ ដោយសារតែសង្រ្គាមពាណិជ្ជកម្មពន្ធគយរបស់លោក ត្រាំ តម្រូវការពីធនាគារកណ្ដាល និងភាពតានតឹងភូមិសាស្រ្តនយោបាយជាដើម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


