Connect with us

សន្តិសុខសង្គម

វៀតណាម​គ្រោងដាក់កាមេរ៉ា AI តាមផ្លូវ ដើម្បីចាប់ការបំពានច្បាប់ចរាចរណ៍

បានផុស

នៅ

នាយកដ្ឋានប៉ូលិសចរាចរណ៍របស់ប្រទេសវៀតណាម បានស្នើឱ្យដំឡើងកាមេរ៉ាដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) រាប់ពាន់គ្រឿងនៅទូទាំងប្រទេស ដើម្បីចាប់ការបំពានច្បាប់ចរាចរណ៍របស់អ្នកបើកបរ​ សម្រួលការកកស្ទះ និងជួយការពារគ្រោះថ្នាក់។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃសៅរ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានប៉ូលិស ដែលចំណុះឱ្យ​ក្រសួងសន្តិសុខសាធារណៈវៀតណាម​មួយ​នេះ បាននិយាយថា ប្រព័ន្ធកាមេរ៉ាថ្មី នឹងចាប់យកបទបទល្មើសទូទៅដូចជា បើកពេល​ភ្លើងក្រហម មិនពាក់មួកសុវត្ថិភាព ឬមិនពាក់ខ្សែក្រវាត់ជាដើម។

ប៉ុន្តែអ្វីដែលពិសេសជាងនេះនោះគឺថា វានឹង​ផ្តល់ទិន្នន័យលំហូរចរាចរណ៍តាមពេលវេលាជាក់ស្តែងដល់សាធារណជន ដើម្បីឱ្យ​ពួកគេអាចជ្រើសរើសផ្លូវដែលស្រួល ពេលមាន​ការកកស្ទះចរាចរណ៍។

ការសាកល្បងគម្រោង​នេះ កំពុងដាក់​ដំណើរការជាមួយនឹងកាមេរ៉ា AI ជំនាន់ថ្មីចំនួន ៩ គ្រឿង​ នៅលើផ្លូវល្បឿនលឿន Noi Bai-Lao Cai និងនៅលើផ្លូវកណ្តាលទីក្រុងហាណូយដូចជា Pham Van Bach ជាដើម។

កាមេរ៉ានឹងចាប់យករូបភាព និងវីដេអូនៃការបំពានច្បាប់ដោយស្វ័យប្រវត្តិ រួមជាមួយនឹងព័ត៌មានលម្អិតអំពីទីតាំង ពេលវេលា និងប្រភេទបទល្មើស។ បន្ទាប់មក ប្រព័ន្ធ AI នឹងត្រួតពិនិត្យជាមួយទិន្នន័យចុះបញ្ជីយានយន្តជាតិធំ ដើម្បីកំណត់អត្តសញ្ញាណម្ចាស់យានយន្ត​ មុនពេលប៉ូលិសពិនិត្យមើលវិដេអូ និងចេញការផាកពិន័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម