ជីវិតកម្សាន្ដ
សេង មង្គល បង្ហាញការមិនពេញចិត្តង្វើអ្នកសម្ភាស ពូលក់ស្ករទាញ ជាមួយនឹងសម្តីលេងសើចខ្វះការរិះគិត
តារាសម្តែងលោក សេង មង្គល បានបង្ហាញការមិនពេញចិត្តទៅនឹងសកម្មភាពខ្វះសីលធម៌របស់បុគ្គលល្បីឈ្មោះមួយរូប ដែលកំពុងផ្ទុះការវែកញែករឿងសម្ភាសពូលក់ស្ករទាញដើម្បីប្រយោជន៍ខ្លួនឯង។

ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមានការចែករំលែកវីដេអូមួយ បង្ហាញពីសកម្មភាពអតីតពិធីករកម្មវិធីកំសាន្ត សម្ភាសអ្នកលក់ស្ករទាញនៅតាមផ្លូវ ខណៈដែលការសម្ភាសនោះ ត្រូវបានមហាជនមើលឃើញថា ធ្វើឡើងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជាមួយនឹងពាក្យពេចន៍ពុំសមគួរប្រើលើបុរសកម្សត់តស៊ូដើម្បីគ្រួសាររូបនោះថែមទៀត។
រឿងរ៉ាវនេះ មិនត្រឹមតែធ្វើឱ្យសាធារណៈមានការមិនពេញចិត្តនោះទេ សូម្បីអ្នកស្ថិតក្នុងចង្កោមសិល្បៈដូចជាលោក សេង មង្គល ក៏យល់ថាជាទង្វើមិនគួរធ្វើដោយរិះគន់ចំៗថា បុគ្គលរូបនោះ នៅតែបែងចែកមិនដាច់រវាងពាក្យថានិយាយលេង និងនិយាយមិនចេះគិត។
ទន្ទឹមគ្នានៃការលើកឡើងរបស់លោក សេង មង្គល នេះដែរ ក៏មានការបញ្ចេញមតិគាំទ្រ ព្រោះមើលឃើញថា បុគ្គលរូបនោះ តែងចូលចិត្តបង្ហាញនិយាយបែបលេងបន្លំមែន និយាយលេងបែបបំបាក់មុខគេ។ ឯខ្លះទៀតអះអាងថា កាលមុនចូលចិត្តមើលកម្មវិធីអតីតពិធីកររូបនោះ តែដល់ឃើញនិយាយលេងសើចមាក់ងាយគេពេក ក៏លែងគាំទ្រដល់បច្ចុប្បន្ន៕ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


