Connect with us

ជីវិតកម្សាន្ដ

សេង មង្គល ទម្លាយបទពិសោធ និងប្រាប់គន្លឹះក្រោយធ្លាប់ជួបរឿងដូចសិល្បករមួយចំនួន

បានផុស

នៅ

មួយរយ:ចុងក្រោយនេះ អ្នកសិល្ប:មួយចំនួនបានចេញមុខត្អូញត្អែរ និងទម្លាយរឿងរ៉ាវជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបណ្តាផលិតកម្ម ក៏ដូចជាផលិតករមួយចំនួន ដែលមិនព្រមបើកលុយថ្លៃកម្រៃខ្លួនទៅតាមការសន្យា ដោយតួខ្លះទៀតឈានដល់រាប់ឆ្នាំក៏មានដែលពុំទាន់ទទួលបានលុយទាំងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមើលឃើញពីផលលំបាកហើយក៏ធ្លាប់ជួនរឿងបែបនេះដែរនោះតារាសម្តែងរូបសង្ហាលោកសេង មង្គ ល បានបង្ហើបនូវបទពិសោធន៍ដែលខ្លួនបានជួបព្រម ទាំងប្រាប់ពីគន្លឹះខ្លះៗទៅអ្នកសិល្ប:ដូចគ្នាដើម្បីជៀសវាងជួបបញ្ហាលំបាកត្រូវម្ចាស់ផលិតកម្មមួយចំនួនកេងចំណេញលើកំលាំងលើញើសឈាម។

លោក សេង មង្គល បានបញ្ជាប់ឲ្យដឹងថាលោកធ្លាប់ជួបហើយកន្លងមក ប្រសិនបើយើងមិនខ្លាំងទេគឺថតអត់បានលុយជាពិសេសពេលជិតចប់រឿងទាំងដែលកុងត្រាដល់ថ្ងៃបើកលុយ ចង់ឱ្យយើងថតចប់ចាំបើក ប្រសិនបើយើងព្រមតាមគេលុយនឹងគឺប្រាកដជាអត់ ប៉ុន្តែជាមួយលោកអត់បើកឱ្យគឺលោកឈប់ថតរឿងក៏អត់ចប់។

តារាសម្តែង សេង មង្គល បានបន្តថា មិនមែនគេមិនមានលុយបើកឱ្យយើងទេ ប៉ុន្តែគេយកលុយទៅទិញផ្ទះធ្វើមិនដឹងអ្នកខ្លះមិនហ៊ានទារគេទេ ដោយសារឭថាគេយកថតរឿងក្រោយទៀតចុងក្រោយលុយមុននិងលុយក្រោយគឺអត់ដូចគ្នា។

បន្ថែមពីនេះលោក សេង មង្គល បានស្នើដោយទទូចចំពោះម្ចាស់ផលិតកម្មគួរអាណិតនិងបើកលុយឲ្យពួ កគាត់គ្រប់ចំនួននៅពេលថតចប់ឬគោរពការកុងត្រា ។លោកនិយាយថាសូមជម្រាបបងប្អូនថាថតរឿងគឺហត់ខ្លាំងណាស់ជួយបើកលុយឱ្យតួគ្រប់ចំនួនផងជូនចំពោះផលិតកម្មមួយចំនួនតូច៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម