សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពិការបាត់ឯកសារផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង
ខ្ញុំបាទឈ្មោះ គឹម សុភៈ ភេទប្រុស មានទីលំនៅផ្ទះលេខ២២-២៤ ផ្លូវលេខ៥៤០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
កម្មវត្ថុ : សំណើសុំជួយធ្វើលិខិតបញ្ជាក់ណាមួយចំពោះការបាត់ឯកសារផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ០៣កន្លែង ស្ថិតនៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ទំហំ ១០.៦៤១ ម៉ែត្រក្រឡា ។
យោង: – លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដី/ផ្ទះ លេខៈ ១៩៣/៧ ប.ជ ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០០៧ ចេញដោយលោកស្រីចៅសង្កាត់សាក់សំពៅ។ – លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដី/ផ្ទះ លេខៈ ១៤៧៧ ប.ជ ចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ២០០៧ ចេញដោយលោកអភិបាលខណ្ឌដង្កោ។ – លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដី/ផ្ទះ លេខៈ ១៤៧៥ ប.ជ ចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ២០០៧ ចេញដោយលោកអភិបាលខណ្ឌដង្កោ។
យើងខ្ញុំសូមគោរពជម្រាបជូនលោកស្រីអភិបាលមេត្តាជ្រាបថាៈ ខ្ញុំបាទបានបាត់ឯកសារដីធ្លីចំនួន ០៣ច្បាប់ ស្ថិតក្នុងភូមិសេរីដីដុះ សង្កាត់ព្រៃវែង មានដូចខាងក្រោមៈ ១- លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដី/ផ្ទះ លេខៈ ១៩៣/៧ប.ជ ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០០៧ ចេញដោយលោកស្រីចៅសង្កាត់សាក់សំពៅ មានទំហំដីចំនួន ១.០៥៦ ម៉ែត្រក្រឡា បច្ចុប្បន្នស្ថិតនៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង។ ២- លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដី/ផ្ទះ លេខៈ ១៤៧៧ ប.ជ ចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ២០០៧ ចេញដោយលោកអភិបាលខណ្ឌដង្កោ មានទំហំដីចំនួន ១៥៨៥ ម៉ែត្រក្រឡា បច្ចុប្បន្នស្ថិតនៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង។ ៣-លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដី/ផ្ទះ លេខៈ ១៤៧៥ ប.ជ ចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ២០០៧ ចេញដោយលោកអភិបាលខណ្ឌដង្កោ មានទំហំដីចំនួន៨០០០ មែត្រក្រឡា។
ដោយសារខ្ញុំបាទបានយកឯកសារដីធ្លីដែលបានរៀបរាប់ខាងលើ ទៅរៀបចំចុះបញ្ជីដីធ្លីធ្វើប័ណ្ណកម្មសិទ្ធិ ប៉ុន្តែអ្នកកាន់ឯកសារបានធ្វើឱ្យបាត់ឯកសារខាងលើមិនដឹងបាត់ទៅទីណា ក្នុងករណីបើមានបុគ្គលណាមួយរើសបាន ហើយយកទៅប្រើប្រាស់ យើងខ្ញុំសូមមិនទទួលខុសត្រូវឡើយ៕



-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសាលាតិចណូ បង្កើតក្រុមការងារសហការជាមួយសមត្ថកិច្ចចាត់វិធានការចំពោះបុគ្គលប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ


