Connect with us

សេចក្ដីជូនដំណឹង

(ដំណឹងបន្ទាន់) ៖ លោក អ៊ុក រី អភិបាលបណ្តោះអាសន្នក្រុមហ៊ុន Opennet ធ្វើការប្រជុំបន្ទាន់ពាក់ព័ន្ធដំណើរការក្រុមហ៊ុន Opennet ជាមួយភាគីក្រុមហ៊ុន

បានផុស

នៅ

លោក អ៊ុក រី អភិបាលបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co.,Ltd (Opennet) ដែលតែងតាំងឡើងដោយតុលាការ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ បានចេញលិខិតកោះប្រជុំបន្ទាន់ដោយឱ្យនាយកប្រតិបត្តិ ប្រធានសាខា និងប្រធានគ្រប់ផ្នែកទាំងអស់របស់ក្រុមហ៊ុន King Technologies Co., Ltd (Opennet) ពាក់ព័ន្ធនិងដំណើរការអាជីវកម្មរបស់កូនបំណុលក្រុមហ៊ុន King Technologies Co., Ltd (Opennet) បន្ទាប់ពីតុលាការចេញដីកាសម្រេចបើកសំណុំរឿងក្ស័យធនកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ថ្មីៗនេះ។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៣ មេសានេះ លោក អ៊ុក រី បានបញ្ជាក់ថា “លោក លោកស្រី ត្រូវបានកោះអញ្ជើញប្រជុំបន្ទាន់ ជាមួយអភិបាលបណ្តោះអាសន្ននៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd (Opennet) នៅទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន King Technologies Co., Ltd (Opennet) ស្ថិតនៅផ្ទះលេខ៤៩ ផ្លូវ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៩ព្រឹក ជាកំហិត ដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធនិងដំណើរការអាជីវកម្មរបស់កូនបំណុលក្រុមហ៊ុន King Technologies Co., Ltd (Opennet)។

ជាមួយគ្នានេះ លោក អ៊ុក រី ក៏បានណែនាំឱ្យ នាយកប្រតិបត្តិ ប្រធានសាខា និងប្រធានគ្រប់ផ្នែកទាំងអស់របស់ក្រុមហ៊ុន King Technologies Co., Ltd (Opennet) ធ្វើការការចាត់ចែងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន King Technologies Co., Ltd (Opennet) ដោយគ្មានការអនុញ្ញាតពីអភិបាលបណ្តោះអាសន្ន និងការបង្វែរទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន King Technologies Co., Ltd (Opennet) ជាអាទិ៍ សាច់ប្រាក់, សម្ភារៈផ្សេងៗ ចេញពីក្រុមហ៊ុន King Technologies Co., Ltd (Opennet)ឡើយ ហើយត្រូវឱ្យបុគ្គលិកដែលស្ថិតនៅក្រោមឱវាទទាំងអស់របស់ខ្លួន បន្តបំពេញការងារតាមតួនាទីភារកិច្ចជាធម្មតា។

បើតាមលោក អ៊ុក រី “ករណីមិនសហការតាមការជូនដំណឹងនេះ លោក លោកស្រី ត្រូវទទួលខុសត្រូវចំពោះការខូចខាត ដែលកើតឡើងដោយសារការមិនព្រមសហការជាមួយអភិបាលបណ្តោះអាសន្ន (មន្រ្តីតុលាការ) អនុលោមតាម ច្បាប់ជាធរមាន”៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

Sokha Hotels

ព័ត៌មានពេញនិយម