ប្រធាន FIA លោក Đỗ Nhất Hoàng បានថ្លែងក្នុងវេទិកាសប្តាហ៍នៃភាពជាដៃគូវៀតណាម-កូរ៉េឆ្នាំ ២០២៤ នៅទីក្រុងហូជីមិញ កាលពីថ្ងៃអង្គារ ថា កូរ៉េខាងត្បូងគឺជាប្រទេសនាំមុខគេមួយក្នុងការវិនិយោគនៅវៀតណាម ដោយគិតត្រឹមខែមិថុនា ប្រទេសនេះបានវិនិយោគជិត ៨៧,៥ ប៊ីលានដុល្លារ ក្នុងគម្រោងជាង ១០ ០០០ ដោយវិស័យផលិតកម្មរួមចំណែកជិត ៧៦ ភាគរយនៃការវិនិយោគ។
លោក Hiroshi Kasamatsu ដែលជានាយកក្រុមហ៊ុន Aeon Orange ត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី ៣០ ខែមិថុនា ពីបទលក់អង្ករលើសតម្លៃកំណត់ ប្រមាណពី ៥០-៧០ ភាគរយ។ ហើយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន កាសែត Mainichi Japan បានផ្សាយថា លោក Kasamatsu បានកំណត់ជាប់ការចោទប្រកាន់នេះជាផ្លូវការ។
ទាញភ្ជាប់ទៅនឹងកំណើន ៥ ភាគរយដែលរំពឹងទុក ADB បានលើកឡើងថា ការនាំចេញកំពុងស្ទុះងើបឡើងវិញ ដោយសារតែតម្រូវការក្នុងស្រុកខ្ពស់ក្រោយវិបត្តិកូវីដ១៩ ដែលជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ លើសពីនេះ តម្រូវការសកលខ្លាំងលើគ្រឿងអេឡិចត្រូនិក ជាពិសេសបន្ទះឈីប ដែលប្រើសម្រាប់កម្មវិធីបច្ចេកវិទ្យាទំនើបៗ និងបញ្ញាសិប្បនិម្មិត កំពុងជំរុញការនាំចេញនៃប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។
របាយការណ៍បានគូសបញ្ជាក់ថា បរិមាណទំនិញសរុប (GMV) លើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្មវិធី TikTok Shop បានកើនឡើងពី ៤,៤ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២២ ដល់ ១៦,៣ ប៊ីលានដុល្លារ កាលពីឆ្នាំមុន ដែលនេះជាអត្រាកំណើនលឿនបំផុតក្នុងចំណោមគូប្រជែងក្នុងតំបន់ រួមមានក្រុមហ៊ុន Shopee និង Lazada ជាដើម។
ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បានជំរុញឱ្យក្រុមហ៊ុនតៃវ៉ាន់បង្កើនការដាក់ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅឥណ្ឌា ដល់ជាង ៦៦៥ លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ ត្រឹមឆ្នាំ ២០២៣។ ក្នុងទសវត្សរ៍ ២០០៦-២០១៧ FDI របស់តៃវ៉ាន់នៅឥណ្ឌា មានត្រឹមតែជិត ២៧៧ លានដុល្លារប៉ុណ្ណោះ។
ឯកសាររបស់រដ្ឋាភិបាលវៀតណាម ដែលចុះថ្ងៃទី ១៤ ខែកក្កដា បានលើកឡើងថា៖ «ហានិភ័យនៃការរីករាលដាលនៃជំងឺកាន់តែទូលំទូលាយស្ថិតនៅក្នុងកម្រិតខ្ពស់ខ្លាំង ហើយវាអាចប៉ះពាល់ដល់ការផ្គត់ផ្គង់អាហារ ថ្លៃសម្រាប់អ្នកប្រើប្រាស់ និងបរិស្ថាន»។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោកអនុរដ្ឋមន្រ្តី Paopoom Rojanasakul បានប្រាប់អ្នកយកព័ត៌មានក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ផែនការកម្ចីសម្បទាននេះមានគោលបំណងជួយអាជីវកម្មខ្នាតតូច ឱ្យទទួលបានប្រាក់កម្ចី។