ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលវៀតណាម ព្រមានពីការផ្ទុះបែកជំងឺប៉េស្តជ្រូកអាហ្វ្រិកទ្រង់ទ្រាយធំ
រដ្ឋាភិបាលវៀតណាម បានព្រមានថ្មីៗនេះថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកកំពុងរីករាលដាលនៅក្នុងប្រទេស ដោយអាចធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ចំណីអាហាររបស់ខ្លួន ហើយបន្ថែមសម្ពាធលើអតិផរណា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទ។

ឯកសាររបស់រដ្ឋាភិបាលវៀតណាម ដែលចុះថ្ងៃទី ១៤ ខែកក្កដា បានលើកឡើងថា៖ «ហានិភ័យនៃការរីករាលដាលនៃជំងឺកាន់តែទូលំទូលាយស្ថិតនៅក្នុងកម្រិតខ្ពស់ខ្លាំង ហើយវាអាចប៉ះពាល់ដល់ការផ្គត់ផ្គង់អាហារ ថ្លៃសម្រាប់អ្នកប្រើប្រាស់ និងបរិស្ថាន»។
ឯកសារដដែល បានគូសបញ្ជាក់ថា វៀតណាមបានសម្លាប់ជ្រូកឆ្លងចំនួន ៤២ ៤០០ ក្បាល រាប់តាំងពីដើមឆ្នាំមក ដោយកើនឡើងជិត ៥ ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មកទល់ពេលនេះ រដ្ឋាភិបាលបានរាយការណ៍ពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួន ៦៦០ ករណីទូទាំងប្រទេស បើធៀបនឹងចំនួន ២០៨ ករណីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាការឆ្លើយតប រដ្ឋាភិបាលវៀតណាមបានបញ្ជាឱ្យខេត្តនីមួយៗដាក់ពង្រាយវិធានការទប់ស្កាត់ការរីករាលដាល រួមទាំងការផ្តល់អាទិភាពដល់មូលនិធិសម្រាប់ចាក់វ៉ាក់សាំងជ្រូកប្រឆាំងនឹងជំងឺ។
គួរគូសបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានរំខានដល់ទីផ្សារសាច់ជ្រូកពិភពលោក ដែលមានតម្លៃ ២៥០ ប៊ីលានដុល្លារ។ ក្នុងការផ្ទុះបែកនៃជំងឺនេះដ៏អាក្រក់បំផុតនៅឆ្នាំ ២០១៨ និង ២០១៩ ជ្រូកចិញ្ចឹមក្នុងស្រុកចិនប្រហែលពាក់កណ្ដាលបានងាប់ ដែលបង្កការខាតបង់ប្រមាណ ១០០ ប៊ីលានដុល្លារ។
សម្រាប់វៀតណាម ការកើនឡើងនៃតម្លៃសាច់ជ្រូកដោយសារជំងឺប៉េស្តជ្រូកអាហ្រ្វិកក្នុងតំបន់មួយចំនួនគឺជាមូលហេតុដែលធ្វើឱ្យសន្ទស្សន៍តម្លៃទំនិញរបស់ប្រទេសកើនឡើងក្នុងខែមិថុនា។ នេះបើយោងតាមការិយាល័យស្ថិតិទូទៅ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


