ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ ក្រុមហ៊ុនតៃវ៉ាន់កំពុងផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ទៅឥណ្ឌា ដោយងាកចេញពីចិន
ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មនៅបរទេសរបស់តៃវ៉ាន់ លោក James Huang បាននិយាយថា ក្រុមហ៊ុនតៃវ៉ាន់កំពុងផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនទៅកាន់ឥណ្ឌា ដោយងាកចេញពីចិន ស្របពេលដែលក្រុងតៃប៉ិ និងញូវដេលីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នា។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍កាលពីថ្ងៃចន្ទថា ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បានជំរុញឱ្យក្រុមហ៊ុនតៃវ៉ាន់បង្កើនការដាក់ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅឥណ្ឌា ដល់ជាង ៦៦៥ លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ ត្រឹមឆ្នាំ ២០២៣។ ក្នុងទសវត្សរ៍ ២០០៦-២០១៧ FDI របស់តៃវ៉ាន់នៅឥណ្ឌា មានត្រឹមតែជិត ២៧៧ លានដុល្លារប៉ុណ្ណោះ។
លោក Huang បាននិយាយបន្ថែមថា៖ «វាជាភស្តុតាងដែលថាក្រុមហ៊ុនតៃវ៉ាន់កាន់តែច្រើន កំពុងផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ចេញពីប្រទេសចិន ទៅឥណ្ឌាវិញ»។
គួរគូសបញ្ជាក់ថា ដូចប្រទេសភាគច្រើនដែរ ឥណ្ឌាមិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ប៉ុន្តែប្រទេសទាំង២បានបង្កើតទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធ ដោយឥណ្ឌាចាប់អារម្មណ៍លើការវិនិយោគបន្ថែមទៀតលើវិស័យផលិតបន្ទះឈីបដ៏សំខាន់ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញផលិតកម្ម។

ចិនទាមទារតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ប៉ុន្តែកោះនេះបដិសេធយ៉ាងម៉ឺងម៉ាត់។ លើសពីនេះ ឥណ្ឌាដែលជាប្រទេសជិតខាង ក៏មិនសូវចុះសម្រុងជាមួយចិន ពាក់ព័ន្ធនឹងជម្លោះព្រំដែនដែលបានបន្តអូសបន្លាយយ៉ាងរ៉ាំរៃ។
នៅឆ្នាំ ២០២៤ នេះ ក្រុមហ៊ុនបន្ទះឈីបតៃវ៉ាន់ Powerchip Semiconductor Manufacturing Corp បានចាប់ដៃគូជាមួយក្រុមហ៊ុន Tata Group របស់ឥណ្ឌា ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបនៅរដ្ឋ Gujarat ដោយផ្អែកលើគម្រោងលើកទឹកចិត្តតម្លៃ ១០ ប៊ីលានដុល្លាររបស់រដ្ឋាភិបាលឥណ្ឌា ដែលមានបំណងទាក់ទាញក្រុមហ៊ុនផលិតបន្ទះឈីប។
លោក Huang បាននិយាយថា៖ «យើងមានកម្មវិធីដើម្បីនាំយកនិស្សិតឥណ្ឌាទៅបណ្តុះបណ្តាលនៅតៃវ៉ាន់ក្នុងវិស័យបន្ទះឈីប ដែលនឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរបស់យើង»៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៩ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


