ព័ត៌មានអន្ដរជាតិ
វៀតណាមរំពឹងការវិនិយោគរាប់សិបពាន់លានដុល្លារពីកូរ៉េខាងត្បូង
ទីភ្នាក់ងារវិនិយោគបរទេស (FIA) ចំណុះក្រសួងផែនការ និងវិនិយោគវៀតណាម បានឱ្យដឹងថា វៀតណាមរំពឹងថានឹងទទួលបាននូវរលកវិនិយោគដ៏រាប់សិបពាន់លានដុល្លារពីកូរ៉េខាងត្បូងក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ប្រធាន FIA លោក Đỗ Nhất Hoàng បានថ្លែងក្នុងវេទិកាសប្តាហ៍នៃភាពជាដៃគូវៀតណាម-កូរ៉េឆ្នាំ ២០២៤ នៅទីក្រុងហូជីមិញ កាលពីថ្ងៃអង្គារ ថា កូរ៉េខាងត្បូងគឺជាប្រទេសនាំមុខគេមួយក្នុងការវិនិយោគនៅវៀតណាម ដោយគិតត្រឹមខែមិថុនា ប្រទេសនេះបានវិនិយោគជិត ៨៧,៥ ប៊ីលានដុល្លារ ក្នុងគម្រោងជាង ១០ ០០០ ដោយវិស័យផលិតកម្មរួមចំណែកជិត ៧៦ ភាគរយនៃការវិនិយោគ។
មន្រ្តីវៀតណាមដដែល បានកោតសរសើរក្រុមហ៊ុនកូរ៉េខាងត្បូងចំពោះការអនុវត្តគម្រោងយ៉ាងឆាប់រហ័ស គុណភាពខ្ពស់ និងបច្ចេកវិទ្យារបស់ពួកគេ ដោយបង្ហាញទំនួលខុសត្រូវសង្គម និងការយកចិត្តទុកដាក់ចំពោះបុគ្គលិក និងការអនុលោមតាមច្បាប់យ៉ាងតឹងរ៉ឹង។
លើសពីនេះ កូរ៉េខាងត្បូងគឺជាប្រទេសរួមវិភាគទានដ៏ធំមួយលើជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់វៀតណាម ភាគច្រើនពាក់ព័ន្ធនឹងប្រាក់កម្ចីដើម្បីផ្តល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងទីក្រុង ការអប់រំ-បណ្តុះបណ្តាល បរិស្ថាន ថាមពលស្អាត និងបច្ចេកវិទ្យាព័ត៌មាន។

ប្រធានផ្នែកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិរបស់ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ លោក Lee Ji Hyung បាននិយាយថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩២ ទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូង បានរីកចម្រើនលើវិស័យជាច្រើន រួមទាំងការវិនិយោគ និងពាណិជ្ជកម្មផងដែរ។
លោកបានចង្អុលបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ១៦២ ដង ពី ៤៩០ លានដុល្លារក្នុងឆ្នាំ ១៩៩២ ដល់ ៧៩,៤២ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៣។ លោកបន្តថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៣របស់កូរ៉េខាងត្បូងកាលពីឆ្នាំមុន បន្ទាប់ពីចិន និងសហរដ្ឋអាមេរិក ហើយក៏ជាគោលដៅវិនិយោគធំជាងគេទី៣ចន្លោះឆ្នាំ ១៩៨០-២០២៣៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


