ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Pinpoint Asset Management លោក Zhiwei Zhang បានលើកឡើងប្រាប់រ៉យទ័រថា ទិន្នន័យចុងក្រោយនេះឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ដែលមានតម្រូវការក្នុងស្រុកខ្សោយ ប៉ុន្តែសមត្ថភាពផលិតរឹងមាំ ដែលធ្វើឱ្យប្រទេសនេះត្រូវពឹងផ្អែកលើការនាំចេញ ដើម្បីកំណើនសេដ្ឋកិច្ច។
លោកបានចាត់ទុកថា នេះគឹដោយសារតែកំណើននៃការនាំចេញ និងសកម្មភាពរបស់រដ្ឋាភិបាល និងធនាគាររដ្ឋវៀតណាម (SBV) ដូចជាការកាត់បន្ថយអត្រាការប្រាក់ និងការបង្កើនការវិនិយោគសាធារណៈ និងប្រាក់ឈ្នួលជាដើម។
អ្នកវិភាគមើលឃើញថា ខណៈអតិផរណាបន្ថយសម្ពាធអវិជ្ជមានលើកំណើនសេដ្ឋកិច្ចអាមេរិក ការគំរាមកំហែងថ្មីមួយផ្សេងទៀតក៏ចាប់ផ្ដើមលេចត្រដែតឡើង ដែលនោះគឺ ការអត់ការងារធ្វើ។
ក្រសួងប្រកាសថា ការបង្កើននេះនឹងធ្វើឡើងតាមរយៈក្រុមហ៊ុនវៀតណាមចំនួន ១៤ ដែលបានប្តេជ្ញាក្នុងការស្វែងរកប្រភពផលិតផលពីម៉ាឡេស៊ី រួមមានអគ្គិសនី និងអេឡិចត្រូនិក ប្រេងដូង សារធាតុគីមី និងគីមីឥន្ធនៈ ដែក និងដែកថែប ចំណីអាហារ និងភេសជ្ជៈ ព្រមទាំងទំនិញប្រើប្រាស់ប្រចាំថ្ងៃ។
អ្នកគ្រប់គ្រងផ្នែកទិន្នន័យរបស់ Rho Motion លោក Charles Lester បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ប្រទេសចិនរួមចំណែកប្រមាណ ៦០ ភាគរយនៃកំណើនសរុប ដោយសារតែវត្តមានកាន់តែច្រើននៃរថយន្តអគ្គិសនីលើទីផ្សារចិន ហើយរថយន្តអគ្គិសនី BYD ក៏លក់ដាច់ខ្លាំង ខណៈតម្រូវការរថយន្តកូនកាត់ ក៏កើនឡើងក្នុងឆមាសទី១នៃឆ្នាំនេះ។
គេមើលឃើញថា ការបោះជំហានយ៉ាងដូច្នេះរបស់ VINFAST បានគូសបញ្ជាក់ពីមហិច្ឆិតានៃការចាប់ផ្តើមអាជីវកម្ម ដើម្បីប្រកួតប្រជែងក្នុងតំបន់ជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអន្តរជាតិផ្សេងៗទៀត ខណៈទីផ្សាររថយន្តអគ្គិសនីកំពុងមានការប្រកួតប្រជែងខ្លាំង។
ក្តីបារម្ភអំពីការប្រមូលផលមិនល្អនៅវៀតណាម ប្រេស៊ីល ក៏ដូចជាកូឡុំប៊ី ដែលជាប្រទេសផលិតកាហ្វេធំៗ ក៏ដូចជាការរំខានផ្លូវជញ្ជូននៅសមុទ្រក្រហម កំពុងបន្ថែមការភ័យខ្លាចលើកំណើនតម្លៃកាហ្វេ។