ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលថៃអនុម័តផែនការកម្ចីដែលមានការប្រាក់ទាបចំនួន ២,៨ ប៊ីលានដុល្លារ ដល់ធនាគារពាណិជ្ជ
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងថា គណៈរដ្ឋមន្ត្រីថៃនាថ្ងៃអង្គារនេះ បានអនុម័តលើផែនការកម្ចីសម្បទានដែលមានអត្រាការប្រាក់ទាបសម្រាប់ធនាគារពាណិជ្ជ ចំនួន ១០០ ប៊ីលានបាត (២,៨ ប៊ីលានដុល្លារ) ដើម្បីឱ្យពួកគេអាចផ្តល់ប្រាក់កម្ចីដល់ប្រជាជនក្នុងអត្រាទាបជាងទីផ្សារ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោកអនុរដ្ឋមន្រ្តី Paopoom Rojanasakul បានប្រាប់អ្នកយកព័ត៌មានក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ផែនការកម្ចីសម្បទាននេះមានគោលបំណងជួយអាជីវកម្មខ្នាតតូច ឱ្យទទួលបានប្រាក់កម្ចី។
លោកបានបញ្ជាក់ថា ធនាគាររដ្ឋថៃ Government Savings Bank នឹងផ្តល់សាច់ប្រាក់ងាយស្រួលដល់ធនាគារពាណិជ្ជ តាមរយៈប្រាក់កម្ចីក្នុងអត្រាការប្រាក់ ០,០១ ភាគរយ ដូច្នេះពួកគេអាចផ្តល់ប្រាក់កម្ចីដល់អាជីវកម្មខ្នាតតូចក្នុងអត្រាមិនលើសពី ៣,៥ ភាគរយ សម្រាប់រយៈពេល ៣ ឆ្នាំ។ បច្ចុប្បន្ន ធនាគារថៃយកអត្រាការប្រាក់កម្ចីប្រមាណជាង ៧,១ ភាគរយ។
កន្លងមក រដ្ឋាភិបាលថៃលើកឡើងថា ផែនការនេះគឺជាការឆ្លើយតបទៅនឹងការរឹតបន្តឹងការផ្តល់ប្រាក់កម្ចីដោយធនាគារ ចំពេលដែលសេដ្ឋកិច្ចថៃស្ទុះងើបឡើងវិញក្នុងកំណើនយឺតយ៉ាវ និងមានការកើនឡើងនៃបំណុលពិបាកទារ (Bad Debt)។

កាលពីខែមេសា បណ្ដាធនាគារថៃបាននិយាយថា ពួកគេនឹងកាត់បន្ថយអត្រាការប្រាក់កម្ចីចំនួន ០,២៥ ភាគរយសម្រាប់ក្រុមអ្នកខ្ចីងាយរងគ្រោះក្នុងរយៈពេល៦ខែ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន។
កន្លងមក លោក សេដ្ឋា បានដាក់សម្ពាធម្តងហើយម្តងទៀតឱ្យធនាគារកណ្តាលកាត់បន្ថយអត្រាការប្រាក់ដើម្បីជួយសេដ្ឋកិច្ច ប៉ុន្តែធនាគារកណ្តាលថៃ នៅតែរក្សាអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរត្រឹម ២,៥០ ភាគរយ។
ធនាគារកណ្តាលរំពឹងថា សេដ្ឋកិច្ចថៃនឹងកើនឡើង ២,៦ ភាគរយនៅឆ្នាំនេះ បន្ទាប់ពីកំណើន ១,៩ ភាគរយកាលពីឆ្នាំមុន ដែលមានភាពយឺតយ៉ាវខ្លាំង បើប្រៀបធៀបនឹងប្រទេសភាគច្រើនក្នុងតំបន់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


