Connect with us

វប្បធម៌ ជំនឿ

សូរ្យគ្រាសយប់នេះប៉ះកម្ពុជា បើមិនចង់មានគ្រោះត្រូវធ្វើតាមតំណមទាំងនេះ

បានផុស

នៅ

នាថ្ងៃទី១៤ ខែធ្នូ  ឆ្នាំ ២០២០ នេះ នឹងកើតមានសូរ្យគ្រាសនៅស្រុកគេ តែអាចប៉ះពាល់ដល់ប្រទេសកម្ពុជា ដូច្នេះបើមិនចង់មានគ្រោះ ត្រូវប្រកាន់តំណមមួយចំនួនតាមក្បួនហុងស៊ុយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រសាសន៍ លោកគ្រូ ហុងស៊ុយ ឈឹម វិវឌ្ឍន៍ បានឲ្យដឹងថា សូរ្យគ្រាសយប់នេះ នឹងកើតមាននៅស្រុកយើងចន្លោះពីម៉ោង ៨ និង ៣០ នាទីយប់ ដល់ម៉ោង ១ រំលងអធ្រាត្រ។

ដូច្នេះ តំណមក្នុងយប់នេះគឺ កុំចេញក្រៅជប់លៀង ឬដើរលេងយប់ ឬចេញក្រៅផ្ទះលំហរ ដែលថាមពលអាក្រក់នឹងប៉ះពាល់ដល់ខ្លួនយើង នាំឲ្យមានបញ្ហាមិនល្អកើតទ្បើងពេលក្រោយ។

ចំណែកឯអ្វីដែលត្រូវធ្វើក្នុងកំទ្បុងពេលសូរ្យគ្រាសនេះ គឺនៅក្នុងផ្ទះបន្ទប់ ហើយអង្គុយធ្វើសមាធិចាប់ពីចន្លោះម៉ោង ៩ យប់ទៅ និងរយៈពេល ១៥ នាទីឡើង ៖

១. អង្គុយបែរមុខទៅលិច នឹងអាចមានមនុស្សជួយអ្នកក្នុងកិច្ចការងារ រៀនសូត្រ និងរកស៊ី។

២. អង្គុយបែរមុខទៅជើងឆៀងខាងកើត នឹងនាំឲ្យកើនលុយ ទ្រព្យ ផ្ទះ ដី ក្រុមហ៊ុនជំនួញជាដើម។

៣. អង្គុយបែរមុខទៅជើង នឹងនាំឲ្យជាពីជំងឺ និងអាចជួយបានខ្លះ បើបងប្អូនចង់ដោះស្រាយបញ្ហាជំងឺដែលមានក្នុងខ្លួន។ តែត្រូវទៅពេទ្យផង។

-អង្គុយបែរមុខទៅត្បូងឆៀងខាងកើត នឹងជួយខាងផ្នែកស្នេហាឬសម្ព័ន្ធភាព។ បើធ្លាប់មានរឿងរកាំរកុះឈ្មោះគ្នាប្តីប្រពន្ធច្រើន សាកសមាធិ លមើលក្រែងអាចត្រូវគ្នាវិញ។

លោកគ្រូ ហុងស៊ុយ ក៏បានផ្ដែផ្ដាំថា តំណមទាំងឡាយនឹងសក្តិសិទ្ធទៅបាន លុះណាតែ បងប្អូនមានជំនឿមុតមាំប៉ុណ្ណោះ។ ប៉ុន្តែបើពុំមានជំនឿទេ ឬគិតថាមិនអាចជួយអ្វីបាន កុំធ្វើតាម!

ផ្ដល់ដោយគ្រូ ហុងស៊ុយ ឈឹម វិវឌ្ឍន៍

ចុចអាន៖ ដើមឬស្សី មានទំនាក់ទំនងអ្វីនឹងរាសីមនុស្ស​ឆ្នាំ វក ម្សាញ់ ថោះ និង​មមែ?

ចុចអាន៖ មូលហេតុនេះហើយទើបចាស់ៗពីដើម ហាមស្ត្រីពពោះមិនឲ្យមើលសូរ្យគ្រាស-ចន្ទគ្រាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម