វប្បធម៌ ជំនឿ
ឃើញកង់ក្នុងសុបិន បញ្ជាក់រឿងអាក្រក់ល្អជាច្រើន
ប្រសិនសុបិនជិះឡាន ឬបើកបររថយន្ត ជារឿយៗត្រូវបានបកស្រាយថា ការធ្វើដំណើរត្រូវឈប់សំចតមួយអន្លើ ឬត្រូវធ្វើចំណាកស្រុក ប៉ុន្តែសម្រាប់សុបិនជិះកង់វិញ វាមានទាំងអត្ថន័យល្អ និងអាក្រក់មករួមគ្នា។ ខាងក្រោមជាការបកស្រាយ!
សុបិនជិះកង់ម្នាក់ឯង

ទស្សន៍ទាយថា ក្នុងរយៈពេលនេះ មានដំណើរផ្លូវឆ្ងាយដោយសារការងារ ឬអាចមានការផ្លាស់ទីលំនៅ ប៉ុន្តែការផ្លាស់ប្តូរនេះនឹងមានសំណាងល្អ។
សុបិនជិះកង់ នៅតាមផ្លូវ
អ្នកនឹងលេចធ្លោក្នុងការងារ អាចធ្វើដំណើរផ្លូវឆ្ងាយដោយសារការងារ ឬបានឡើងឋានៈ។ កំលុងពេលនេះ អ្នកអាចនឿយហត់បន្តិច ប៉ុន្តែអ្នកនឹងទទួលបានលទ្ធផលគួរជាទីពេញចិត្ត។ រឿងដែលត្រូវប្រយ័ត្ននាពេលនេះគឺ ហិរញ្ញវត្ថុ ព្រោះអាចចំណាយច្រើន។
សុបិនជិះកង់ឌុបគ្នា
សុបិននេះទាយថា អ្នកនៅលីវនឹងជួបមនុស្សពិតប្រាកដម្នាក់ ប៉ុន្តែស្នេហានេះប្រហែលជាមិនអាចទៅរួចច្រើនជាង។ ក្នុងអំឡុងពេលនេះ នឹងមានមនុស្សមកសុំយោបល់ ឬសុំជំនួយក្នុងវិស័យផ្សេងៗ ដែលនឹងធ្វើឱ្យអ្នកមានបញ្ហា គួរតែគិតដោយប្រុងប្រយ័ត្ន មុនពេលសម្រេចចិត្តជួយគេ។
សុបិនឃើញគេពីរនាក់កំពុងជិះកង់
វាមានន័យថា អ្នកដែលកំពុងឈឺនឹងបានធូរស្បើយ។ រីឯបញ្ហាស្មុគស្មាញ លែងត្រូវប្រឈមតែម្នាក់ឯងទៀតហើយ។
សុបិនជិះកង់ឡើងភ្នំ
ទស្សន៍ទាយថា បញ្ហាការងារអាចមានបញ្ហាត្រូវដោះស្រាយ ប៉ុន្តែនៅទីបញ្ចប់វានឹងឆ្លងកាត់បានល្អ។ ក្នុងអំឡុងពេលនេះ អ្នកនឹងទទួលបានបានជំនួយពីមិត្តភក្តិ ឬសាច់ញាតិឆ្ងាយ។
សុបិនជិះកង់ជាមួយមិត្តម្នាក់

ទំនាយថា ក្នុងអំឡុងពេលនេះអ្នកនឹងមានមិត្តថ្មី ឬស្គាល់ជនបរទេស។ ពួកគេនឹងផ្តល់ការគាំទ្រក្នុងបញ្ហាផ្សេងៗដែលអ្នកជួបប្រទះ។
សុបិនបាត់កង់
សុបិនបាត់កង់ អ្នកត្រូវថែរក្សាសុខភាពឱ្យមែនទែន។ ដោយសារតែជំងឺតូចតាច ក៏អាចធ្វើឱ្យអ្នកឈឺធ្ងន់បានដែរ។ លើសពីនេះទៅណាមកណា គួរមានការប្រុងប្រយ័ត្នបន្ថែម។
សុបិនកង់ខូច ឬដួល
កង់ខូច ឬកង់ដួល ក្នុងសុបិនមិនមែនជាសុបិនល្អទេ ព្រោះអ្នកអាចមានជម្លោះជាមួយគូស្នេហ៍។ មិនតែប៉ុណ្ណោះចូរប្រយ័ត្នគូប្រជែងក្នុងការងារ ឬជំនួញ ឬដោយសារពួកគេ កំពុងរកឱកាសផ្ដួលអ្នកយ៉ាងពេញទំហឹង។
សុបិនជិះកង់ចូលផ្ទះ
សុបិននេះ ទាយថា នឹងមានមិត្តភក្តិមកពិភាក្សាបញ្ហាស្មុគស្មាញខ្លះៗ បណ្តាលឱ្យអ្នកធ្វើកិច្ចការខ្លួនឯងមិនមានលទ្ធផល។ វាក៏ជាសញ្ញាប្រាប់ថា ទ្រព្យសម្បត្តិកំពុងរត់ចោលអ្នកផងដែរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ សុបិនឃើញម៉ូតូ ការងាររីកចម្រើនដ៏រឹងមាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


