ព័ត៌មានអន្ដរជាតិ
ក្រុងហាណូយដាក់ដំណើរការកង់អគ្គិសនី៥០០០គ្រឿងសម្រាប់សាធារណជន
អាជ្ញាធរក្រុងហាណូយបានដាក់ឱ្យដំណើរការកង់អគ្គិសនីចំនួន ៥០០០គ្រឿងជាសាធារណៈ ដើម្បីកាត់បន្ថយការបំពុលខ្យល់ និងលើកកម្ពស់ឱ្យមានបរិស្ថានបៃតងនៅកណ្តាលទីក្រុង ខណៈដែលទីក្រុងនេះបានរឹតបន្តឹងមិនឱ្យយានយន្តដែលប្រើសាំងនិងម៉ាស៊ូត បើកបរចូលឡើយ។ យោង VN Express។

ក្រុមប្រឹក្សាក្រុងហាណូយបានឱ្យដឹងកាលពីខែមុនថា គ្រប់យានយន្តដែលប្រើប្រាស់សាំង និងម៉ាស៊ូតមិនអនុញ្ញាតឱ្យបើកបរលើផ្លូវក្រវាត់កណ្តាលទីក្រុងនោះឡើយ។
ចាប់ពីថ្ងៃទី០១ខែកក្កដា ឆ្នាំ ២០២៦ ទីក្រុងហាណូយនឹងអនុវត្តឱ្យមានការបំភាយឧស្ម័នទាបបំផុតដែលអាចធ្វើទៅបាន ដោយផ្អែកលើការសាកល្បងមូលដ្ឋានក្នុងតំបន់ដែលបានជ្រើសរើសនៅខាងក្នុងផ្លូវក្រវាត់ក្រុងទី១ ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័ន និងធ្វើឱ្យមានភាពប្រសើរឡើងនូវគុណភាពខ្យល់។
លើសពីនេះនៅប៉ុន្មានខែមុន ហាណូយបានក្លាយជាក្រុងដែលបំភាយឧស្ម័នច្រើនលំដាប់ពិភពលោក នៅបណ្តាក្រុងទាំងអស់របស់ប្រទេសវៀតណាម។ នៅតំបន់ក្នុងទីក្រុងជាច្រើន សន្ទស្សន៍គុណភាពខ្យល់ (AQI) ជាទូទៅមានកម្រិតចាប់ពី ២០០ ដល់៣០០ ហើយជួនកាលកើនឡើងប្រហែលដល់៣៥០ ដែលត្រូវបានចាត់ថ្នាក់ថា៖«គ្រោះថ្នាក់»។
ក្រុមប្រឹក្សាប្រជាជនកក្រុងហាណូយក៏បានចេញវិធានការ បង្កាកុំឱ្យប្រជាជនចេញក្រៅច្រើន បើមិនមានករណីចាំបាច់ ជាពិសេសនៅពេលដែលក្រសួងប្រកាសពីកម្រិតខ្ពស់នៃការបំពុលខ្យល់។
សាស្ត្រាចារ្យបណ្ឌិត លោក Hoang Anh Le មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យជាតិវៀតណាមទីក្រុងហាណូយ បានកត់សម្គាល់ថាការដឹកជញ្ជូនគឺជាប្រភពបំភាយឧស្ម័នដ៏សំខាន់នៅក្នុងក្រុង។
លោកបានបន្តថា ការដាក់ពង្រាយកង់អគ្គិសនីសាធារណៈទ្រង់ទ្រាយធំនឹងជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិ អាសូតអុកស៊ីត ស្ពាន់ធ័រឌីអុកស៊ីត [CO២, NOx, SO២] និងភាគល្អិតគីមី [PM២.៥]។ ប្រសិនបើ ១០ទៅ១៥ភាគរយ នៃអ្នករស់នៅផ្លូវក្រវាត់ក្រុងទី១ ទទួលយកសេវាកម្មនេះ គុណភាពខ្យល់អាចប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំខាងមុខ។
ចំណែកអ្នកជំនាញយល់ឃើញថា ប្រសិនបើរក្សានិងពង្រីក ខណៈពេលដែលត្រូវរួមបញ្ចូលជាមួយនឹងមធ្យោបាយដឹកជញ្ជូនសាធារណៈផ្សេងទៀត កង់អគ្គិសនីសាធារណៈអាចក្លាយជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រកាត់បន្ថយការបំភាយឧស្ម័នរបស់ទីក្រុងហាណូយដល់ឆ្នាំ២០៣០ ដែលនឹងរួមចំណែកដល់ទីក្រុងកាន់តែមានភាពបៃតង ទាន់សម័យ និងនិរន្តរភាព៕
អត្ថបទ៖ ណឺ មិនា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


