វប្បធម៌ ជំនឿ
សុបិនឃើញ “ផ្កាឈូករ័ត្ន” បញ្ជាក់ស្ថានភាពស្នេហា និងអាជីព
សុបិនឃើញផ្កាឈូករ័ត្នមួយទង
ផ្កាឈូករ័ត្ន១ទង ក្នុងសុបិន ជានិមិត្តរូបនៃភាពជោគជ័យក្នុងរឿងស្នេហា។ មិត្តភក្តិ ឬមិត្តរួមការងារអាចណែនាំអ្នកឱ្យស្គាល់នរណាម្នាក់ដែលនឹងទុកចំណាប់អារម្មណ៍ខ្លាំងមកលើអ្នក។

សុបិនឃើញហូបគ្រាប់ផ្កាឈូករ័ត្ន
ហូបគ្រាប់ផ្កាឈូករ័ត្ន មានន័យថា អ្នកកំពុងប្រឈមមុខនឹងបញ្ហាស្នេហា។ អ្នកនឹងមានជម្លោះជាមួយគូស្នេហ៍ ដោយសារបញ្ហាទំនុកចិត្ត។
សុបិនរើសបានផ្កាឈូករ័ត្ន
វាជានិមិត្តរូបនៃភាពជោគជ័យ។ អ្នកទំនងទទួលបានផលផ្លែល្អខ្លាំង ពីការខិតខំប្រឹងប្រែងលើអាជីពកន្លងមក ឬគម្រោងវិនិយោគនានា។
សុបិនជូនផ្កាឈូករ័ត្នដល់នរណាម្នាក់
ប្រសិនបើសុបិនជូនផ្កាឈូករ័ត្នដល់នរណាម្នាក់ គឺជានិមិត្តរូបនៃការកោតសរសើរ។ នរណាម្នាក់ដែលឃើញក្នុងសុបិននោះ អាចធ្វើឲ្យអ្នកភ្ញាក់ផ្អើល ដោយផ្ដល់ឱកាសពិសេសមួយដែលអ្នកមិនធ្លាប់គិត។
សុបិនឃើញទទួលអំណោយផ្កាឈូករ័ត្ន
សុបិននេះមានន័យថា មាននរណាម្នាក់កំពុងច្រណែននឹងអ្នក។ ម្នាក់នោះក៏កំពុងនិយាយបង្ខូចកេរ្តិ៍ឈ្មោះ ព្រមទាំងបង្អាប់បង្អោនសមិទ្ធផលរបស់អ្នកទៀតផង។
សុបិនឃើញដាំផ្កាឈូករ័ត្ន
ដាំផ្កាឈូករ័ត្ន មានន័យថា ការវិនិយោគរយៈពេលវែងរបស់អ្នកនឹងបានផលល្អប្រសើរ។ អ្នកនឹងទទួលបានប្រាក់ចំណេញលើសការរំពឹងទុក។

សុបិនឃើញស្រោចទឹកផ្កាឈូករ័ត្ន
ការស្រោចទឹកផ្កាឈូករ័ត្នក្នុងសុបិន ជាប្រផ្នូលថាអ្នកនឹងទទួលបានអ្វីដែលអ្នកស្រមៃចង់បាន ដរាបណាអ្នកមិនព្រមបោះបង់។
សុបិនឃើញទិញផ្កាឈូករ័ត្ន
ភាពតានតឹងដោយសារការងារ ហិរញ្ញវត្ថុ ឬបញ្ហាសុខភាពនាពេលថ្មីៗនេះ ធ្វើឱ្យអ្នកក្រពុលមុខ។ ដូច្នេះការសុបិនឃើញទិញផ្កាឈូករ័ត្ន បញ្ជាក់ថា អ្នកកំពុងត្រូវការភាពរីករាយបន្ថែមទៀតនៅក្នុងជីវិត។
សុបិនឃើញវាលផ្កាឈូករ័ត្ន
នៅពេលឃើញវាលគ្មានទីបញ្ចប់គ្របដណ្តប់ដោយផ្កាឈូករ័ត្នក្នុងសុបិនរបស់អ្នក វាជានិមិត្តរូបនៃវឌ្ឍនភាព និងវិបុលភាព។ ជីវិតរបស់អ្នកអាចផ្លាស់ប្តូរកាន់តែប្រសើរឡើង។

សុបិនដើរឬរត់លេងក្នុងសួនផ្កាឈូករ័ត្ន
ក្នុងសុបិននេះ តំណាងឱ្យពេលវេលាដ៏រីករាយនាពេលខាងមុខ។ អ្នកទំនងស្វែងរកឃើញដៃគូជីវិតដ៏ល្អក្នុងកំលុងពេលនេះឯង។
សុបិនឃើញវាលផ្កាឈូករ័ត្នខូច
នៅពេលឃើញវាលផ្កាឈូករ័ត្នត្រូវបំផ្លាញដោយគ្រោះរាំងស្ងួតនៅក្នុងសុបិន វាតំណាងឱ្យបញ្ហាធំមួយនឹងកើតឡើងក្នុងជីវិតពិត។ អ្នកប្រហែលជាប្រឈមមុខនឹងបញ្ហាដែលមិនអាចទាយទុកមុនបាន៕
អត្ថបទ៖ សន្យា
ចុចអាន៖ យល់សប្ដិឃើញផ្កាឈូក អ្នកនៅលីវយូរឆ្នាំនឹងជួបគូព្រេង ចំណែកការងារត្រូវដំឡើងឋានៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


