KPT+
រកឃើញមូលហេតុនាំឲ្យផ្កាឈូករ័ត្ន ជួយបណ្ដេញប៉ារ៉ាស៊ីតចេញពីសត្វឃ្មុំ
សត្វល្អិត “Crithidia bombi” ជាប៉ារ៉ាស៉ីតនៅពាសពេញគ្រឿងក្នុងរបស់ឃ្មុំ និងប៉ះពាល់សុខភាពឃ្មុំជាខ្លាំង ការសិក្សាកន្លងមកបង្ហាញថា លំអងផ្កាឈូករ័ត្នគឺជាថ្នាំបញ្ចុះសត្វល្អិតនេះចេញពីឃ្មុំ ប៉ុន្តែមិនដឹងថាមកពីអ្វីទេទើបបញ្ចុះដោយជោគជ័យ។ ទើបថ្មីៗនេះគេរកឃើញថា លំអងផ្កាឈូករ័ត្នធ្វើឲ្យឃ្មុំបន្ទោរបង់ច្រើនរហូតដោយប៉ារ៉ាស៉ីតចេញមកក្រៅអស់គ្មានសល់។

ការពិតទៅប៉ារ៉ាស៊ីតមិនមានឥទ្ធិពលណាស់ណាលើសុខភាពរបស់សត្វឃ្មុំនោះទេ ប៉ុន្តែនៅពេលដែលអាហារខ្វះខាត ប៉ារ៉ាស៉ីតនឹងកាត់បន្ថយអាយុរបស់សត្វឃ្មុំ ហើយថែមទាំងកាត់បន្ថយចំនួនអនាគតម្ចាស់ក្សត្រីសម្រាប់រើសដូចគ្នា។ យ៉ាងណាមិញមុននឹងសន្និដ្ឋានបែបនេះ ក្រុមអ្នកសិក្សាបានធ្វើការពិសោធន៍ទៅលើឃ្មុំដោយដាក់ផ្កាពីរឲ្យវាក្រេប មួយជាផ្កាឈូករ័ត្ន មួយទៀតជាផ្កាព្រៃ គេសង្កេតឃើញថាឃ្មុំដែលក្រេបផ្កាឈូករ័ត្នបន្ទោរបង់ច្រើនជាងឃ្មុំក្រេបផ្កាព្រៃ ៦៨ភាគរយ។ ចំណែកមូលហេតុធ្វើឲ្យបន្ទោរបង់ច្រើននោះបណ្ដាលមកពី សំបកខាងក្រៅរបស់លំអងផ្កាឈូករ័ត្នមានសភាពមុតខ្លាំងអាចធ្វើឲ្យរលាកស្រទាប់ពោះវៀនឃ្មុំ រួចបង្កើតជាទឹករំអិលបញ្ចេញប៉ារ៉ាស៊ីតចេញមកយ៉ាងងាយស្រួល។

សូមបញ្ជាក់ដែរថា ឃ្មុំដែលយើងលើកមកនិយាយគឺជាឃ្មុំពូជ “bumblebees” មានន័យថាមិនមែនឃ្មុំគ្រប់ប្រភេទទេដែលប្រើផ្កាឈូករ័ត្នជាថ្នាំបញ្ចុះសត្វល្អិត៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ការពិតដ៏គួរឲ្យភ្ញាក់ផ្អើលទាំង ៩ ពីសត្វឃ្មុំ គ្រប់គ្នាអាចមិនដឹងសោះ
ចុចអាន៖ តិចអត់ដឹង! ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំរាល់ថ្ងៃ មានប្រយោជន៍ច្រើនចំពោះសុខភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


