វប្បធម៌ ជំនឿ
សារមន្ទីរទួលស្លែង ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ កិច្ចរាប់បាត ព្រះសង្ឃ ៤៤អង្គ នៅព្រឹកស្អែក
សារមន្ទីរទួលស្លែង នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នេះ បានជូនដំណឹងដល់សាធារណជនទាំងអស់ថា សារមន្ទីរនឹងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៨ព្រឹក ដោយមានកិច្ចរាប់បាត ព្រះសង្ឃចំនួន ៤៤អង្គ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិតនៅ មន្ទីរ ស-២១ ក្នុងសម័យខ្មែរក្រហម។

អាស្រ័យដូចបានជម្រាបជូនខាងលើ ប្រសិនបើសាធារណជន និងអ្នកដែលមានសាច់ញាតិបាត់បង់ជីវិតនៅ មន្ទីរស-២១ មានបំណងចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ អាចអញ្ជើញចូលរួមបាន ដែលកម្មវិធីនឹងប្រព្រឹត្តទៅនៅក្នុងសារមន្ទីរទួលស្លែងផ្ទាល់។

គួរបញ្ជាក់ថា សារមន្ទីរគុកទួលស្លែង គឺជា គុកមួយក្នុងចំណោមគុកចំនួន១៩៦ នៅទូទាំងកម្ពុជា ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ តាមរយៈសាវតាសង្ខេបរបស់គុកទួលស្លែង នៅក្នុងរបបខ្មែរក្រហម មានមនុស្សយ៉ាងហោចណាស់ ២០ ០០០នាក់ រាប់ទាំងជនជាតិខ្មែរ និងជនជាតិបរទេស ត្រូវបានពួកខ្មែរក្រហមសម្លាប់យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។

ស្មារតីនៃការចងចាំពិភពលោករបស់អង្គការយូណេស្កូ បានបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីររបស់ខ្លួន នាខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់អំពីសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ឯកសារទាំងនោះ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


