វប្បធម៌ ជំនឿ
រដ្ឋមន្ត្រីក្រសួងវប្បធម៌ មានជំនឿថា សមាគមសិល្បករខ្មែរ នឹងក្លាយជាវេទិកាបណ្ដុះបណ្ដាល
បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមសិល្បករខ្មែរ នឹងបន្តក្លាយជាវេទិកាសម្រាប់បណ្ដុះបណ្ដាល ផ្ទេរចំណេះដឹង បទពិសោធន៍ ពីសិល្បកររៀមច្បង មកសិល្បករបន្តវេន។ ការលើកឡើងនេះ ធ្វើឡើង ក្នុងឱកាស បណ្ឌិតសភាចារ្យ អញ្ជើញជាអធិបតីក្នុងពិធី ផ្ទេរតំណែងប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។

បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា៖ “មកទល់បច្ចុប្បន្ន សមាគមសិល្បករខ្មែរ ក្លាយជាវេទិកាដ៏ធំ នៃការប្រមូលផ្ដុំសិល្បករឆ្នើម ល្បី និងទេពកោសល្យខ្ពស់។ ខ្ញុំមានជំនឿថា នាថ្ងៃ អនាគតដ៏ខ្លី សមាគមនឹងបន្តក្លាយជាវេទិកាសម្រាប់បណ្ដុះបណ្ដាល ផ្ទេរចំណេះដឹង បទពិសោធន៍ ពីសិល្បកររៀមច្បង មកសិល្បករបន្តវេន។ ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ ត្រៀមខ្លួនជាស្រេចក្នុងការចូលរួមជ្រោមជ្រែង ទាំងលើទិដ្ឋភាពសម្ភារៈ និងបច្ចេកទេស”។

បណ្ឌិតសភាចារ្យ ភឿង សកុណា បញ្ជាក់អំពីជំហរចូលរួមគាំទ្ររបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះគ្រប់ សកម្មភាពរបស់សមាគម និងអ្នកសិល្បៈគ្រប់ទម្រង់ ដោយបន្ថែមលើការចូលរួមជា សម្ភារ បច្ចេកទេស ក្រសួង នឹងបន្តចេញជាលិខិតទទួលស្គាល់ លិខិតគាំទ្រ បណ្ណសរសើរ សេចក្តីថ្លែង អំណរគុណ និងការពិនិត្យលើកសំណើសុំផ្តល់គ្រឿងឥស្សរិយយសជាដើម។

បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍បន្តថា៖ “ចាប់តាំងពីឆ្នាំ២០១៦ មក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ចេញនូវក្រមសីលធម៌ នៃអ្នកសិល្បៈ ព្រមទាំងបានបង្កើតក្រុមប្រឹក្សាក្រមសីលធម៌អ្នកសិល្បៈ ដើម្បីជាយន្តការសម្របសម្រួលជាមួយសមាគម និងអ្នកសិល្បៈគ្រប់រូប។ យន្តការនេះនៅតែបន្ត ជាចំណងភ្ជាប់រវាង ក្រសួង និងអ្នកសិល្បៈគ្រប់រូប”។

បណ្ឌិតសភាចារ្យ ភឿង សកុណា លើកឡើងថា ដើម្បីបន្តបើកឱកាសដល់គ្រប់សិល្បករទាំងអស់ ក្នុងការបំពេញតួនាទី ឯកអគ្គរាជទូតតំណាង សិល្បៈវប្បធម៌ជាតិ ដើម្បីផ្សព្វផ្សាយទៅក្រៅប្រទេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបន្តសហការជាមួយ ដៃគូជាតិ អន្តរជាតិ ក្នុងការបង្កើនការចូលរួមរបស់សិល្បករទាំងក្នុងនិងក្រៅប្រព័ន្ធ ក្នុងវេទិកាទាំងកម្រិតតំបន់ និងពិភពលោក។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើស ប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ បានរៀបចំធ្វើនៅព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដោយមានអង្គបោះឆ្នោតជាសិល្បករសិល្បការិនីជាង ៦០០នាក់ តំណាងសិល្បករទូទាំងប្រទេស បានបោះឆ្នោតគាំទ្រ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន លើសំឡេង ៩៣ ភាគរយ នៃសំឡេងឆ្នោតសរុប៕


-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


