ព័ត៌មានជាតិ
សមាគមសិល្បករខ្មែរ រៀបចំការប្រគំតន្រ្ដី “Rise for Khmer ” នៅសាល Salle Pleyel ទីក្រុងប៉ារីស ប្រទេសបារាំង
កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ២០២៥ សមាគមសិល្បករខ្មែរ ក្រុមហ៊ុន Baramey Production និង Sabay Events Production (បារាំង) បានរួមគ្នាប្រកាសជាផ្លូវការពីព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំ «Rise for Khmer» ដែលនឹងប្រព្រឹត្តនៅសាល Salle Pleyel ទីក្រុងប៉ារីស ប្រទេសបារាំងនាថ្ងៃទី ១ ខែធ្នូ ២០២៥ខាងមុខនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍ថា «Rise for Khmer» គឺជាគម្រោងវប្បធម៌ដ៏មានគុណតម្លៃខ្ពស់ ដែលផ្តួចផ្តើមអោយសិល្បៈខ្មែរ ទាំងបុរាណ និងសម័យ នឹងរះឡើងលើឆាកអន្តរជាតិជាលើកដំបូងនៅទ្វីបអឺរ៉ុប។

ព្រឹត្តិការណ៍នេះនឹងបង្ហាញសំឡេង និងស្នាដៃសិល្បៈខ្មែរ តាមរយៈតារាចម្រៀងជំនាន់ថ្មី ដែលមានការច្នៃប្រឌិត និងអត្តសញ្ញាណជាតិដ៏រឹងមាំ។ ជាមួយគ្នានេះ វាក៏ជាសកម្មភាពមនុស្សធម៌ដើម្បីជួយដល់កងទ័ព និងបងប្អូនខ្មែរ ដែលរងគ្រោះពីអំពើឈ្លានពានមកប្រទេសកម្ពុជា។
ទស្សនៈវិស័យ របស់កម្មវិធីគឺបង្កើតវេទិកាអន្តរជាតិសម្រាប់សិល្បករខ្មែរ ដើម្បីអភិវឌ្ឍ ឧបត្ថម្ភ និងអភិរក្សវប្បធម៌ជាតិ។ «Rise for Khmer» ត្រូវបានរំពឹងថា ជាដំណាក់កាលសំខាន់ក្នុងការដឹកនាំសិល្បៈខ្មែរ ទៅកាន់ឆាកសកល។
យ៉ាងណាមិញ អ្នកឧកញ៉ាប្រធានសមាគម ក៏សូមថ្លែងអំណរគុណដល់ដៃគូសហការរួមមាន Baramey Production និង Sabay Events Production ដែលបានរួមគ្នា បំពេញឱ្យគម្រោងសិល្បៈដ៏អស្ចារ្យនេះក្លាយជាការពិត។




អ្នកឧកញ៉ា ម៉ៅ ចំណាន សង្កត់ធ្ងន់ថា «កម្លាំងរួមគ្នារបស់យើងបង្ហាញថា សិល្បៈខ្មែរអាចឈានទៅគ្រប់ឆាកនៅពេលយើងរួបរួមចិត្ត។
ជាពិសេសអ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណអ្នកឧបត្ថម្ភកម្មវិធី រួមមាន Royal Group, Chip Mong Land និង OCIC ដែលបានជឿជាក់ និងគាំទ្រដោយចិត្តស្មោះ។
អ្នកឧកញ៉ា ម៉ៅ ចំណាន ចាត់ទុកថា ការឧបត្ថម្ភពីបណ្ដាក្រុមហ៊ុនទាំងនេះមិនមែនសម្រាប់ផលចំណេញទេ ប៉ុន្តែសម្រាប់កិត្តិយស និងអនាគតវប្បធម៌ជាតិ។
ហើយ«Rise for Khmer» មិនត្រឹមជាការប្រគំតន្ត្រីទេ ប៉ុន្តែជាកម្លាំងជាតិ ដែលបន្តលើកស្ទួយសិល្បៈខ្មែរ ឱ្យរះដល់ពិភពលោក ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


