សេដ្ឋកិច្ច
កម្ពុជាអនុម័តគម្រោងវិនិយោគទំហំ ៩,៥ ប៊ីលានដុល្លារ ត្រឹមរយៈពេល ១១ ខែ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ៦០៩ គម្រោង ក្នុងទំហំទុនសរុប ៩,៥ ប៊ីលានដុល្លារ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥ កើនឡើង ៤៧% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤ ដែលមានទុនវិនិយោគ ៦,៥ ប៊ីលានដុល្លារ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ CDC ទំហំទុនវិនិយោគ ៩,៥ ប៊ីលានដុល្លារ បែងចែកជាវិស័យ វិស័យឧស្សាហកម្ម ៥,៧ ប៊ីលានដុល្លារ, ហេដ្ឋារចនាសម្ព័ន្ធ ៣,១ ប៊ីលានដុល្លារ, កសិកម្ម និងកសិ-ឧស្សាហកម្ម ៤៣៦ លានដុល្លារ និងទេសចរណ៍ ១៧៥ លានដុល្លារ។
សម្រាប់តែខែវិច្ឆិកា គម្រោងវិនិយោគសរុបចំនួន ៣៤ គម្រោង ក្នុងទំហំទុន ២៦២ លានដុល្លារ ត្រូវបានអនុម័ត ដែលអាចបង្កើតការងារបាន ២៤ ពាន់កន្លែង។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍នៅព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៥ថា កម្ពុជារំពឹងនឹងអនុម័តគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) លើសពី ៦០០ គម្រោងនៅឆ្នាំ ២០២៥ ដែលជាកំណត់ត្រាថ្មី ខណៈនៅឆ្នាំ ២០២៤ កម្ពុជាបានបំបែកកំណត់ត្រាម្តងរួចមកហើយក្នុងការអនុម័តគម្រោងវិនិយោគច្រើនបំផុតក្នុងរយៈពេល ៣០ ឆ្នាំ។

លោកអះអាងថា ការធ្វើកំណែទម្រង់បានធ្វើឲ្យកម្ពុជាទទួលបានចំណាត់ថ្នាក់អន្តរជាតិខ្ពស់ លើការទាក់ទាញវិនិយោគពីបទេស។
កម្ពុជាជាប់ចំណាត់ថ្នាក់កំពូលពីទីផ្សាររីកចម្រើនឈានមុខគេសម្រាប់ទាក់ទាញការវិនិយោគ។ នៅឆ្នាំ ២០២៥ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១ នៅអាស៊ីប៉ាស៊ីហ្វិក និងលេខ ៩ លើពិភពលោកលើសន្ទស្សន៍នៃការទាក់ទាញវិនិយោគផ្ទាល់របស់បរទេស (FDI) បើធៀបទំហំសេដ្ឋកិច្ចប្រទេស៕
-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


