Connect with us

សេដ្ឋកិច្ច

​កម្ពុជា​រំពឹង​កំណើន​ភ្ញៀវ​ទេសចរ​ឥណ្ឌា ​បន្ទាប់​ពីថៃ​កម្ទេច​បដិមា​ព្រះវិសណ្ណុ​​នៅ​ក្នុង​ទឹកដី​កម្ពុជា​

បានផុស

នៅ

សមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ សង្ឃឹមថា ភ្ញៀវទេសចរឥណ្ឌា នឹងមកលេងកម្ពុជាកាន់តែច្រើន​ បន្ទាប់​ពីការតភ្ជាប់ជើងហោះហើរត្រង់មកសៀមរាប ​និងយោធាថៃបានកម្ទេចរូប​បដិមាព្រះវិស្ណុ​កាល​ពីពេលថ្មីៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ ធី​ ប្រធាន​សមាគម​មគ្គុទ្ទេសក៍អង្គរ​ខេត្តសៀម​រាប ​បានប្រាប់ឱ្យដឹងនៅថ្ងៃទី ​២៩ ខែធ្នូ ​ឆ្នាំ ២០២៥ ​នេះថា សង្ឃឹមថា ភ្ញៀវទេសចរឥណ្ឌានឹងមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ​

​លោក ខៀវ ធី បញ្ជាក់ថា បច្ចុប្បន្នភ្ញៀវឥណ្ឌាមកខេត្តសៀមរាបប្រមាណ ៣០០ នាក់ ក្នុងមួយ​សប្ដាហ៍ ​បន្ទាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍ IndiGo Airlines ​តភ្ជាប់ជើងហោះហើរត្រង់​​ពីទីក្រុង Kolkata មកខេត្ត​សៀមរាប កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥។​

​លោក ខៀវ ធី​ បន្ថែមថា៖ ​«អនាគតទៅនឹងមកច្រើន​ព្រោះគាត់ស្គាល់កម្ពុជា​កាន់តែច្រើន ហើយ​បន្ទាប់​ពី​ថៃបំផ្លាញបដិមាព្រះវិស្ណុនៅក្នុងទឹកដីកម្ពុជា ​មានការខឹងសម្បារពីឥណ្ឌា ហើយពួកគាត់​នឹង​មក​ស្រុកខ្មែរកាន់តែច្រើន»។​

​ឥណ្ឌា​ជា​ទីផ្សារ​ទេសចរណ៍​ដែល​មាន​កំណើន​លឿន​បំផុត​មួយ​របស់​កម្ពុជា។ ក្នុងឆ្នាំ២០២៤​ ភ្ញៀវ​ទេសចរ​ឥណ្ឌា​ជាង ៧៥.០០០ នាក់បានមកទស្សនាប្រទេសកម្ពុជា ដែលទាក់ទាញដោយ​តំបន់​បេតិកភណ្ឌ និងការពង្រីក​វិស័យ​បដិ​សណ្ឋារកិច្ច៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម